ព័ត៌មាន

ឧបករណ៍ដំណើរការប្រព័ន្ធប្រតិបត្តិការ Android រាប់លានគ្រឿងនឹងជួបបញ្ហា

នាពេលថ្មីៗនេះ ការ Error ប្រភេទ HeartBleed បានក្លាយជាចំនុចសម្គាល់សម្រាប់អ្នកប្រើប្រាស់មួយចំនួនធំពិសេសចំពោះប្រព័ន្ធប្រតិបត្តិការ Android 4.1.1 ។ លើសពីនេះទៅទៀត ភាព Error នេះបានប៉ះពាល់ទៅដល់វេបសាយធំៗ ក៏ដូចជាធនាគារផ្សេងៗដែលដំណើរការប្រព័ន្ធប្រតិបត្តិការនេះ ។ វាមិនត្រូវតែជាប់គាំងតែត្រឹមនេះនោះទេ តែវាបានជះឥទ្ធិពលទៅដល់ Web Service មួយចំនួនទៀត ក៏ដូចជាឧបករណ៍រាប់លានគ្រឿងទៀតដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android នេះ ។

 image

អ្នកនាំពាក្យរបស់ BloomBerg បាននិយាយថា “សព្វថ្ងៃនេះមានអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android រាប់លានគ្រឿងហើយវានឹងជះឥទ្ធិពលខ្លាំងដល់ទីផ្សារផងដែរ ” ។ បើយោងទៅតាមសេចក្តីរាយការណ៍មួយចំនួនបាននិយាយថា គិតមកត្រឹមឆ្នាំ ២០១២ មានឧបករណ៍ដំណើរការប្រព័ន្ធប្រតិបត្តិការ Android ជាង 34.4% ដែលបានដាក់លក់នៅលើទីផ្សារ ។

យ៉ាងណាមិញ ក្រុមហ៊ុន Google កំពុងដោះស្រាយនូវបញ្ហានេះ ខណៈពេលដែលប្រព័ន្ធប្រតិបត្តិការ iOS មិនទាន់មានបញ្ហា HeartBleed នេះនៅឡើយទេ ។

ប្រភព៖ Genk