តើអ្នកបានឃើញសារ error នៅលើ Smartphone, Tablet ឬ Smart TV ដែរឬទេ នៅថ្ងៃនេះ? មិនមែនប៉ះពាល់តែទៅលើអ្នកប្រើ Samsung device ប៉ុណ្ណោះទេ ចំណែកវែបសាយ samsung.com របស់ក្រុមហ៊ុនផ្ទាល់ក៏ដូចគ្នា នេះគឺបណ្ដាលមកពីភ្លើងឆេះ Data Center។
Data Center ឬអាចហៅម្យ៉ាងទៀតថា “Computer Center” គឺជាការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រធំរួមមួយ និងបានភ្ជាប់បញ្ចូលគ្នានូវសមាសភាពផ្សំរបស់កុំព្យូទ័រ ដូចជាបណ្ដាញទូរគមនាគមន៍ (telecommunication) និងប្រព័ន្ធសម្រាប់រក្សាទុកទិន្នន័យ។
ធម្មតា Data Center មានការកំណត់ទីតាំងនៅកន្លែងមួយជាក់លាក់។ ជាទូទៅវាមាននូវ redundant ឬក៏ Backup power supply, redundant data communication connection, environmental control (ឧទាហរណ៍៖ ការធ្វើឱ្យអាកាសធាតុមានលក្ខខណ្ឌកំណត់ដើម្បីទ្រទ្រង់នៅក្នុង បន្ទប់ផ្ទុក Data Center ឱ្យដំណើរការបានប្រសើរ ជៀសវាងឡើងកម្ដៅខ្លាំងជ្រុល និងការត្រៀម ទប់ទល់នឹងអគ្គិភ័យកើតមានជាដើម) និងកំណត់ឱ្យ device ផ្សេងៗទៀតមានសុវត្ថិភាព។
Data Center ធំៗខ្លះត្រូវបានបញ្ចូលទៅជាប្រតិបត្តិការកម្រិតឧស្សាហកម្មដែល ត្រូវការប្រភពថាមពលអគ្គិសនីយ៉ាងច្រើន ដែល Data Center ខ្លះត្រូវការថាមពលស្មើនឹងបម្រើបម្រាស់ថាមពលក្នុងទីក្រុងតូច មួយ។
Data Center អាចមានន័យស្មើនឹង Network Operating Center (NOC) ដែលជាការ access ចូលទៅកាន់តំបន់ដែលមានផ្ទុក automated system សម្រាប់ប្រើជា Server, Web traffic និង network performance។
Data Center មាន root ជាច្រើននៅក្នុងបន្ទប់កុំព្យូទ័រយ៉ាងធំ ហើយមានលក្ខណៈស្មុគស្មាញនៅក្នុងប្រតិបត្តិការនានា និងការថែទាំប្រព័ន្ធ ហើយក៏ចាំបាច់ខ្លាំងណាស់ចំពោះការកំណត់កម្រិតសីតុណ្ហភាពឱ្យបាន ត្រឹមត្រូវក្នុងប្រតិបត្តិការ។
យោងតាម គេហទំព័រ gsmarena កាលពីប៉ុន្មានម៉ោងនេះឱ្យដឹងថា មិនត្រឹមតែ Data Center ឬ Computer Center របស់ Samsung ស្ថិតនៅកូរ៉េខាងត្បូងត្រូវបានភ្លើងឆេះបណ្ដាលឱ្យប៉ះពាល់ផ្នែក បច្ចេកវិទ្យាប៉ុណ្ណោះទេ ក្នុងនោះក៏បានឆេះរាលដាលដល់ផលិតផលផ្សេងៗរួមមាន Smartphone និងទូរសព្ទផងដែរ។
មូលដ្ឋានដែលបាន ឆេះនេះគឺជាអគាររបស់ Samsung SDS ស្ថិតក្នុងខេត្ត Gyeonggi-do កូរ៉េខាងត្បូង។ ការខូចខាតក្នុងឧប្បត្តិហេតុឆេះនេះ ធ្វើឱ្យ User មិនអាចជ្រើសរើសទាញយក Samsung application ពីទូរសព្ទ , Tablet និង Smart TV របស់ខ្លួនបានឡើយ។
តាម របាយការណ៍ក្នុងស្រុករបស់កូរ៉េ ខាងត្បូងឱ្យដឹងថា នៅក្នុងហេតុការណ៍ភ្លើងឆេះនេះ ពុំបង្កឱ្យមានមនុស្សស្លាប់ ឬរងរបួសឡើយ។ ចំណែកដើមហេតុនៃគ្រោះអគ្គីភ័យពុំទាន់ត្រូវបានកំណត់នៅឡើយ។ មានការអះអាងថា មកដល់ម៉ោង 6:15AM ET គេបានទប់ស្កាត់ការរីករាលដាលនៃអគ្គីភ័យនេះបានហើយ។