ព័ត៌មាន

Galaxy Note 4 នឹងមានផ្ទៃអេក្រង់កោងយ៉ាងស្រស់ស្អាត

នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung Galaxy Note 4 បានក្លាយទៅជាស្មាតហ្វូនតំបូងបង្អស់ដែលមានអេក្រង់ប្រភេទ OLED កោង និងប្រើប្រាស់នូវតិចណូឡូជី YOUM ថែមទៀតផង ។ យោងទៅតាម South Korea Media បានបង្ហាញថា Galaxy Note 4 នេះនឹងមានអេក្រង់កោងត្រង់ផ្នែកតែម្ខាងនៃម៉ាស៊ីន ។

 image

នៅត្រង់ផ្នែកកោងនៃផ្នែកខាងស្តាំនេះបានបង្ហាញនូវ សារ អ៊ីម៉ែល ឬការខលជាដើម ។ វាពិតជាគួរឲ្យជឿជាក់នូវពត៌មាននេះដែរថា ក្រុមហ៊ុន Samsung នេះនឹងបង្ហាញនូវ Galaxy Note 4 នេះ ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញនូវ Galaxy Note នេះនៅក្នុងខែកញ្ញាខាងមុខនេះនៅក្នុងព្រឹត្តិការណ៍ IFA តិចណូឡូជីនៅក្នុងប្រទេសអាឡឺម៉ង់ខាងមុខនេះ ។

ប្រភព៖ Workers