ព័ត៌មាន

Nokia សហការជាមួយនឹង Microsoft ដើម្បីលក់ស្មាតហ្វូន Microsoft Mobile Oy

យោងទៅតាមពត៌មានរបស់ WMPowerUser បាននិយាយថា កាលពីពេលមុននេះ ក្រុមហ៊ុន Microsoft បានទិញ Nokia ក្នុងតម្លៃ 7.2 ពាន់លានដុល្លារដើម្បីដូរឈ្មោះពី Nokia Mobile Oy ទៅជា Microsoft Mobile Oy ។

 image

កាលពីខែកញ្ញាឆ្នាំមុន Microsoft នេះហើយគឺជាអ្នកដែលបានប្រើប្រាស់តិចណូឡូជីរបស់ខ្លូនទៅលើ Nokia ដូចជាការកំណែទម្រង់ទៅលើ Network ការកំណែទម្រង់ទៅលើ Map ក៏ដូចជាបំពាក់នូវតិចណូឡូជីថ្មីៗផងដែរ ។

យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរនេះនៅតែជាដៃគូសហការគ្នាយ៉ាងល្អចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ។

ប្រភព៖ The Wheel