Network Security Platforms ថ្មី, WLAN Access Points, 3G/4G Wireless WAN Extender,និង Ethernet Switches Connect និង Extend High-Performance Network Security សំរាប់ SMBs, ការិយាល័យសាខា និង ក្រុមហ៊ុនចែកចាយ
ក្រុមហ៊ុន Fortinet ® (NASDAQ: FTNT) –គឺជាក្រុមហ៊ុនដែលឈានមុខគេលើពិភពលោកខាង network security នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនបានបង្ហាញផលិតផលថ្មី 12ប្រភេទដែល រចនាឡើងដើម្បីតភ្ជាប់ និង ពង្រីក Fortinet’s integrated security platforms សម្រាប់ SMBs, សាខាការិយាល័យ និងក្រុមហ៊ុនចែកចាយ។ ក្រោមអនុភាពនៃ “Connect & Secure,” FortiGate network security platforms ថ្មីរបស់ Fortinet, wireless access points, wireless WAN extender និង Ethernet switches បានផ្តល់នូវ unparalleled policy និងការគ្រប់គ្រងលើការចេញចូល, ការការពារលើការគំរាមកំហែង, និងការបន្តអាជីវកម្ម។
ដោយមិនគិតពីទំហំនៃក្រុមហ៊ុន, ក្រុមហ៊ុនទាំងនេះស្ថិតនៅក្រោមសំពាធជាយូរមកហើយ ក្នុងការដាក់ពង្រាយ និងគ្រប់គ្រង network ក្រុមហ៊ុនរបស់ពួកគេអោយមានប្រសិទ្ធិភាព។ រាល់បញ្ហាប្រតិបត្តិការ បញ្ហាការធ្វើជំនួញ និងបញ្ហាក្នុងការបំពេញតម្រូវការផ្សេងៗ គឺជាឧបសគ្គដ៏លំបាក ដែលពួកគេកំពុងតែជួបប្រទះ។ ឧបសគ្គ ទាំងអស់នេះបានធ្វើអោយពួកគេមានការលំបាក ក្នុងការគ្រប់គ្រងnetwork មួយចំនួនដូចជា: ប្រព័ន្ធសន្តិសុខ, ប្រព័ន្ធក្នុងការតភ្ជាប់ទំនាក់ទំនង, ការប្រតិបត្តិការ, ការចំណាយ, និងការគ្រប់គ្រង។
លោក Ng Hwee Boon, អ្នកគ្រប់គ្រង Fortinet ប្រចាំនៅប្រទេសកម្ពុជា បាននិយាយថា “មិនថា single site SME or multi-site enterprise, ក្រុមហ៊ុននៅតែស្វែងរកដំណោះស្រាយ ដែលអាចដោះស្រាយបញ្ហាទាំងអស់នេះបាន។ Connect and Secure គឺជា Fortinet’s Unified Access solution ដែលរួមបញ្ចូលនូវ network security ដ៏រឹងមាំ ជាមួយនឹងការតភ្ជាប់បណ្តាញ គ្រប់ទីកន្លែង។ ”ប្រព័ន្ធនេះបានអនុញ្ញាតអោយអ្នកប្រើប្រាស់,devices និង applications ផ្សេងៗ អាចតភ្ជាប់ទៅនិង networkខាងលើ ដោយមានសុវត្ថិភាព ដោយមិនគិតពីវិធីសាស្ត្រ access របស់ពួកគេឡើយ។ ដោយភ្ជាប់ជាមួយនិង Connect and Secure, ក្រុមហ៊ុនទាំងនេះអាចទទួលបានអត្ថប្រយោជន៍ ពី security infrastructure ទូទៅ និង កាត់បន្ថយតម្លៃសរុប របស់ម្ចាស់ក្រុមហ៊ុន តាមរយៈ ការលុប បំបាត់នៃអ្នកលក់និងdevicesជាច្រើនទៀត និងគម្រោងលក្ខណៈពិសេសរបស់អាជ្ញាប័ណ្ណសាមញ្ញមួយ។
សម្មាហរណកម្ម និង ការតភ្ជាប់ ជាមូលដ្ឋាននៃ Fortinet’s Connect& Secure
មូលដ្ឋាននៃ Fortinet’s Connect& Secure ចាប់ផ្តើមជាមួយនឹងការធ្វើសមាហរណកម្ម និង ការគ្រប់គ្រង។ ប្រព័ន្ធថ្មីរបស់ Fortinet មានដូចជា FortiGate/FortiWiFi-30D-POE, FortiGate/FortiWiFi-60D-POE and FortiGate/ FortiWiFi-90D-POE and FortiGate-280D-POE ប្រព័ន្ធទាំងនេះមានរួមបញ្ចូលនូវលក្ខណះ ពិសេសរបស់ប្រព័ន្ធការពារយ៉ាងពេញលេញ បូករួមទាំង ការត្រួតពិនិត្យក្នុងការដំណើរការរបស់ ប្រព័ន្ធ WiFi, ការផ្លាស់ប្តូរ, ការផ្ទៀងផ្ទាត់មើលអោយបានត្រឺមត្រូវ, ការគ្រប់គ្រងចំនុចចុងក្រោយ, និងការការត្រួតពិនិត្យ policy នៅក្នុង single easy-to-manage device។ វិធីសាស្ត្ររួមនេះ អនុញ្ញាតឱ្យអាជីវកម្ម ពង្រឹង policies នៃចំនួនប្រភេទdevices និងផ្តល់សុវត្ថិភាពល្អប្រសើរជាងមុនដោយប្រើឧបករណ៍ទាំងអស់នេះ ដែលត្រូវបានគេដោតបញ្ចូល និងគ្រប់គ្រងដោយ single FortiGate។ FortiGate-280D-POEដែលមានports សរុបចំនួន 84 ត្រូវបានគេបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធតូចៗ (ដូចជាទីតាំងលក់រាយ និង កន្លែងថែទាំសុខភាព) ដែលចង់ទាញយកផលប្រយោជ៏ពី very high port density ដើម្បីលុបបំបាត់ឧបករណ៍មួយចំនួននៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេឧទាហណ៏ដូចជាការ ផ្លាស់ប្ដូរ។
Connect & Secure Solution បានរួមបញ្ចូលសមត្ថភាពក្នុងការតភ្ជាប់ និង គ្រប់គ្រងទៅលើ devices ផ្សេងទៀតជាច្រើន តាមរយៈ intergrated Power over Ethernet (PoE) ports។ ជាមួយនឹង intergrated (PoE) ports បានធ្វើអោយ devices ជាច្រើន ដូចជា wireless access points, Power over Ethernet (PoE) devices, ប្រព័ន្ធកាម៉េរាវីឌីអូ និង កត់ត្រាវីឌីអូ, ប្រព័ន្ធសញ្ញាឌីជីថល, ប្រព័ន្ធទូរស័ព្ទIP អាចត្រូវបានតភ្ជាប់ និងគ្រប់គ្រងពី FortiGate appliance តែមួយ។
ពន្លឿនសមត្ថភាព Wireless និង Fail-Over Performance
ការគ្រប់គ្រងទៅលើ devices ជាច្រើន និងលើសមត្ថភាពនៃ security appliance តែមួយ តំរូវអោយមាន high performance hardware ដើម្បីការពារការរាំងស្ទះ network។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Fortinet បានបង្ហាញ WiFi access points ថ្មីពីរ ដើម្បីជួយពន្លឿនសមត្ថភាព wireless គឺ FortiAP-221C និង FortiAP-320C ។ ផលិតផលថ្មីនេះ អាចភ្ជាប់ជាមួយ 802.11ac wireless standard ដែលអាចផ្តល់ចំនួនទិន្នន័យលើសពី 1 Gbps។ ជាមួយកម្រិត performance នេះ ជួយអោយមាន bandwidth requirements ខ្ពស់ សំរាប់ភ្ញៀវភ្ជាប់ Wifi ដោយមិនមានការពន្យឺតល្បឿន performance នៃ critical corporate data។ លើសពីនេះអង្គភាពអាចបែងចែក network របស់ខ្លួនដើម្បីអោយភ្ញៀវតភ្ជាប់ ស្របពេលអង្គភាពកំពុងដំណើរការ PCI DSS compliance។
ក្រុមហ៊ុនFortinet បានដាក់បង្ហាញ FortiExtender-100B គឺជា device មួយដែលដើរតួនាទីដូច3G/4G wireless WAN extender សំរាប់បញ្ជូន critical data អោយកាន់តែប្រសើរឡើងរវាង service provider និង FortiGate device សម្រាប់ក្រុមហ៊ុនដែលតម្រូវអោយមាន broadband ជាការតភ្ជាប់ចំបង ឬ continuity/fail-over ។ FortiGate និង FortiExtender devices អាចដាក់បំបែកពីគ្នាក្នុងរយៈចំងាយ 100ម៉ែត្រ ក្រុមហ៊ុនអាចដាក់ FortiGate ក្នុងបន្ទប់ក្រោមដី ឬទូខ្សែភ្លើង ហើយអង់តែនរបស់ FortiExtender antenna ដាក់នៅកន្លែងផ្សេងពីគ្នា។
ទំរង់ដែលអាចអោយ ក្រុមហ៊ុនរីកចំរើន
ស្របពេលដែលជំនួញមួយលូតលាស់ ដូច្នេះត្រូវតែមានភាពជឿនលឿនផ្នែក network security architecture របស់ខ្លួនដែរ។ ដើម្បីជួយក្នុងការផ្សារភ្ជាប់គ្នានេះ ក្រុមហ៊ុន Fortinet បានណែនាំ switching appliances ថ្មីពីរ ដែលជួយពង្រីកសមត្ថភាពតភ្ជាប់នៃ FortiGate platform។ FortiSwitch-224D-POE គឺជា rack-mount appliance ដែលមាន 24 (10/100/1000) access ports និង 12 PoE ports, និង FortiSwitch-108D-POE គឺជា desktop appliance ដែលអាចផ្តល់ 10 (10/100/1000) access ports និង 8 PoE ports។ Switchesទាំងនេះ អាចអោយ អង្គភាពបញ្ចូល IP devices បន្ថែម ផ្សេងទៀត ដូចជា wireless access points, ទូរស័ព្ទIP, និងឧបករណ៏ PoE ផ្សេងទៀត ទៅក្នុង network ដោយមិនចាំបាច់តភ្ជាប់។
អាចរកបាន
FortiGate/FortiWiFi-30D-POE, FortiGate/FortiWiFi-60D-POE, FortiGate/FortiWiFi-90D-POE, FortiGate-280D-POE, FortiAP-221C, FortiAP-320C, FortiExtender-100B, FortiSwitch-224D-POE និង FortiSwitch -108D-POE គឺអាចរកបាននៅពេលនេះ។
អំពី Fortinet
Fortinet (NASDAQ: FTNT) ជួយការពារ networks, អ្នកប្រើប្រាស់, និង ទិន្នន័យ ពីការគំរាមកំហែងជាបន្តបន្ទាប់។ ក្នុងនាមជាអ្នកនាំមុខគេផ្នែក network Security, ក្រុមហ៊ុនអាចអោយក្រុមហ៊ុនពាណិជ្ជកម្ម និងរដ្ឋាភិបាលពង្រឹង និង រួមបញ្ចូលបច្ចេកវិជ្ជា stand alone ដោយមិនមានការដាក់ពិន័យលើប្រតិបត្តិការ។ ដោយមិនមានការចំណាយខ្ពស់, មិនអាចបត់បែន, និងជំរើស performance ទាប Fortinet Solution អនុញ្ញាតអោយអតិថិជនចាប់យកបច្ចេកវិទ្យាថ្មី និងឳកាសពាណិជ្ជកម្ម ខណៈពេលដែលកំពុងការពារប្រព័ន្ធសំខាន់ៗ និង content។ ពត៌មានបន្ថែមៈ www.fortinet.com ។