ព័ត៌មាន

Apple ណែនាំអោយអាប់ដេតទៅកំណែទំរង់ថ្មីបំផុតសំរាប់អ្នកមានបញ្ហាប្រើមុខងារសន្ទនាជាវីដេអូ FaceTime

ប៉ុន្មានថ្ងៃនេះ មានការត្អូញត្អែរ នៅលើ គេហទំព័រទ្រទ្រង់សហគមន៍ Apple ថា មុខងារសន្ទនាជាវីដេអូ FaceTime នៅលើ iOS 6 មិនដំណើរការ។ ហើយបើតាម Apple បានអោយដឹងថា មានកំហុសឆ្គងមួយ នៅក្នុងប្រព័ន្ធ iOS 6 ដែលធ្វើអោយ សញ្ញាបត្រ័ឧបករណ៍ ឬ Device Certificate (Certificate ប្រើសំរាប់សំគាល់ថា ឯកសារមានប្រភពច្បាស់លាស់ ហើយបើជា ប្រភពគួរអោយទុកចិត្ត ទើបប្រព័ន្ធ អនុញ្ញាតិអោយ ដំណើរការបាន) ផុតអាយុ ជាហេតុធ្វើអោយ កម្មវិធី FaceTime មិនអាចដំណើរការបាន។

image

Apple បានចេញ សេចក្តីណែនាំថា បើឧបករណ៍អ្នក អាចឡើងទៅ iOS 7.1.1 បាន គួរអាប់ដេតវា ទើបអាចប្រើ FaceTime បាន។ ចំណែក ឧបករណ៍ចាស់ៗ គួរអាប់ទៅ iOS 6.1.6 ដើម្បីប្រើមុខងារនេះ។

បើសិនជា អ្នកមាន បញ្ហាប្រើ FaceTime មិនបាន ចាប់ពីថ្ងៃ 16 មេសា ឆ្នាំ 2014 មក នោះបញ្ជាក់ថា ឧបករណ៍របស់អ្នក មានកំហុសឆ្គងនេះហើយ។ ចំពោះលោកអ្នក ដែលប្រើ iOS 7.0.4 ឡើងទៅ ឬ 6.1.6 នឹងមិនជួប បញ្ហានេះ នោះទេ។

ដោយឡែក សំរាប់ អ្នកដែលប្រើ Mac គួរប្រាកដថា អ្នកបានអាប់ដេត​ ទៅកាន់ កំណែទំរង់ថ្មីបំផុត OS X Mavericks v10.9.2 និងកម្មវិធី FaceTime v 1.0.5៕
ប្រភព: Apple