ព័ត៌មាន

Apple ប្រកាសប្រមូលជួសជុល iPhone 5 មួយចំនួនដែលមានបញ្ហាប៊ូតុងបិទបើកភ្លើង

ក្រុមហ៊ុន Apple បានចាប់ផ្តើម ប្រកាស ប្រមូលម៉ូដែល iPhone 5 មួយចំនួន ដែលខ្លួនជឿថា មានបញ្ហា ប៊ូតុងបិទបើកភ្លើង។ បើតាម Apple បានអោយដឹងថា ម៉ូដែល iPhone 5 មួយចំនួន នឹងជួបបញ្ហា ប៊ូតុង បិទបើកភ្លើង មិនដំណើរការ ឬ ត្រូវចុច 2-3 ដង ទើបដំណើរការ ហើយម៉ូដែល ដែលមានបញ្ហា គឺមានចំនួនតូច ប៉ុណ្ណោះ ពិសេស គឺម៉ូដែល ដែលផលិតមុន ខែមីនា ឆ្នាំ 2013។

image

ដើម្បីសំរួលដល់បញ្ហានេះ Apple បានបង្កើតទំព័រទ្រទ្រង់មួយ: https://ssl.apple.com/support/iphone5-sleepwakebutton ដែលអនុញ្ញាតិ អោយអ្នកប្រើ iPhone 5 វាយលេខ Serial Number (ចូលទៅ Settings > General > About ដើម្បីឆែកមើល) របស់ខ្លួន ចូល ដើម្បីឆែកមើលថា តើឧបករណ៍របស់ខ្លួន ស្ថិតក្នុងចំណោម ឧបករណ៍ដែលមានបញ្ហា ឬអត់។

សំរាប់ប្រទេស ដែលមាន ហាងទំនិញ Apple Retail Store អតិថិជន អាចយក iPhone 5 របស់ខ្លួន ទៅអោយហាង ជួសជុល ដោយឥតគិតថ្លៃ។ ដោយឡែក ប្រទេសកម្ពុជា មិនទាន់មានហាងទំនិញ Apple ផ្លូវការ នោះទេ ដូចនេះ​ អតិថិជន ប្រហែលជា ត្រូវចំណាយថវិការផ្ទាល់ខ្លួន សំរាប់ជួសជុលហើយ នៅពេល ប៊ូតុងនេះ ខូច៕
ប្រភព: Apple