ព័ត៌មាន

ម៉ាស៊ីនត្រជាក់ដេញមូសរបស់ក្រុុមហ៊ុន LG ពិតជាអស្ចារ្យ

ឆ្នាំ 2014 នេះក្រុមហ៊ុនLG អេឡិចត្រូនិច នឹងដាក់លក់នូវផលិតផលដែលមានបច្ចេកវិទ្យា ទំនើបដែលមិនធ្លាប់មានពីមុន មកនៅក្នុងពិភពលោក នៅក្នុងផលិតផលមួយចំនួនដូចជា ម៉ាស៊ីនបោក ទូរទឹកកក ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបូមធូលី និងម៉ាស៊ីនអាំងសាច់ (Microwave Oven)។image

កាលពីដើមខែមេសានេះ ក្រុមហ៊ុន LG បានរៀបចំកម្មវិធី LG​ Inno Fest Asia ប្រចាំឆ្នាំ2014 (នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ) ដែលមានការចូលរួមពីបណ្តារ ដៃគូរអាជីវកម្ម LG នៅតំបន់អាស៊ីប៉ាស៊ីហ្វិច។

ក្នុងកម្មវិធីនេះ LG បានបង្ហាញផលិតផល ទំនើបៗជាច្រើនដែលធ្វើអោយអ្នកចូលរួមទាំងអស់​មានការកោតសរសើរមិនដាច់ពីមាត់។ ក្រុមហ៊ុន LGបានបង្ហើបថាផលិតផលទាំងនេះ នឹងផលិតរួចរាល់សំរាប់ទីផ្សារនៅត្រីមាសទី2 និងទី3 ឆ្នាំនេះ។

ផលិតផលទាំងនេះរួមមាន ទូរទឹកកកដែលអាចផ្តល់ពត៌មានពីវត្ថុ រឺអាហារដែលបានដាក់នៅ ក្នុងនោះតាមរយះអេក្រង់ Touch Screen នៅលើទូរទឹកកក ម៉ាស៊ីនបោកដែលអាចបោកសំលៀកបំពាក់លឿនជាងមុន ស្អាតជាងមុន សន្សំសំចៃទឹក និងភ្លើងច្រើនជាងមុន​ និងអាចបញ្ជា​ដោយ
ទូរសព្ទដៃ ម៉ាស៊ីនត្រជាក់ដែលអាចដេញមូសបាន ទូរទស្សន៍អេក្រង់កោងទំហំរហូតដល់ 105 អ៊ីញជាមួយរូបភាពកំរិត 5K​ ម៉ាស៊ីនបូមធូលីស្វ័យប្រវត្តិដែលអាចបញ្ជាដោយទូរសព្ទស្មាតហ្វូនទោះបីអ្នកនៅទីណាក៏ដោយ។

លោក ហ៊ ហាប់ តំណាងអោយក្រុមហ៊ុន​ ជីហ្គៀ ដែលជាដៃគូក្រុមហ៊ុន LG ប្រចាំប្រទេស​ កម្ពុជាមានប្រសាសន៍ថា “ LG​ Inno Fest Asiaពិតជាអស្ចារ្យ ហើយផលិតផលទាំងអស់ពិតជាទំនើប និងមិនគួរអោយជឿថាវាមានពិតៗ។ ឧទាហរណ៍ កញ្ចក់បង្អួចដែលផលិតឡើងដោយ

ក្រុមហ៊ុន​​ LG​ Displayអាចដំណើរការជាទូរទស្សន៍បាន ​ វាប្រៀបដូចជាយើងកំពុងមើលទូរទស្សន៍នៅលើអាកាស ព្រោះយើងអាចមើលរូបភាព និងវីដេអូនៅលើកញ្ចក់បង្អួចផង​ និងមើលឃើញរូបភាពនៅពីខាងក្រោយផង។