ព័ត៌មាន

LG G FLEX បានទទួលពាន់រង្វាន់មាសក្នុងកម្មវិធី IF DESIGN AWARDS ឆ្នាំ 2014

អេឡិចត្រូនិចបានលេចធ្លោឡើងជាថ្មីម្តងទៀតក្នុងពាន់រង្វាន់ប្រចាំឆ្នាំ iF Designជាកិត្តិយស ជាមួយ និងផលិតផលចំនួន 26 សំរាប់ឆ្នាំ 2014 រាប់បញ្ចូលជាមួយ LG G Flex ដែលត្រូវបានជ្រើសរើសអោយទទួលបាននូវពាន់រង្វាន់ Gold Award ក្នុងចំនោមពាន់រង្វាន់ទាំង75 ហើយជាមួយ និងទូរទស្សន៍ ULTRA HD TV ព្រមទាំងទូរសព្ទដៃ G2 ស្មាតហ្វូន ក៏ទទួលបានពាន់រង្វាន់នេះដែរ។ ការប្រកាសអោយដឹងនេះបានធ្វើឡើងនៅក្នុងសន្និសិទ International Forum Designដែលប្រារព្វឡើងដើម្បីធ្វើការទទួលស្គាល់ចំពោះផលិតផល ដែលបានរចនាឡើងដោយមានការរួមបញ្ចូលនូវបរិបទថ្មី និងមានលក្ខណះល្អជាងគេបង្អស់។ នៅក្នុងការប្រកួតប្រជែងនាឆ្នាំនេះមានការចូលរួមដោយអ្នកចូលរួមចំនួនជាង4600ក្រុមហ៊ុន។

image

“ LG បានធ្វើការសង្កត់ធ្ងន់បំផុតក្នុងការធ្វើអោយខ្លួនឯងក្លាយជាឧស្សាហកម្មដែលនាំមុខគេ នៅក្នុងការរចនាផលិតផល ” នេះជាប្រសាសន៍របស់ លោក Dr. Scott Ahn ប្រធានគ្រប់គ្រងផ្នែកតិចណូឡូជីនៃក្រុមហ៊ុន LGលោកបានបន្តទៀតថា ” ដើម្បីទទួល ពាន់រង្វាន់នេះក្រុមការងារ R&Dបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតតាំងពីពេលចាប់ផ្តើម រហូតមក ដោយផ្តោតលើទស្សនះក្នុងការរួមបញ្ចូលជាមួយការរចនាថ្មីក្នុងផលិតផលរបស់ ពួកយើងក្នុងគោលបំណងធ្វើអោយមានភាពរំភើប និងបង្កើននូវការស្និតស្នាលរវាងផលិត ផល របស់ពួកយើងជាមួយ និងអ្នកប្រើប្រាស់ផ្ទាល់។ ”

LG G Flexជាតំណាងអោយការរចនាតែមួយគត់ដែលបង្ហាញពីសមត្ថភាពក្នុងការច្នៃប្រឌិត និងរចនាឡើងនូវផលិតផលរបស់ក្រុមហ៊ុនLGក្នុងការឆ្លងកាត់នូវយុគសម័យ។ LG G Flexមានអេក្រង់បញ្ឈររាងកោងទំហំ 6 អ៊ីញ ដែលធ្វើការផ្តល់នូវបទពិសោធន៍ប្រកបដោយ ផាសុខភាព និងភាពងាយស្រួលស្របជាមួយរូបរាងនៃមុខរបស់អ្នកប្រើប្រាស់ដោយកន្លែង និយាយ និងស្តាប់បានដាក់ជាបចំត្រចៀក និង មាត់ផ្ទាល់តែម្តង។ ស្របពេលដដែលនេះដែរ ទំរង់នៃការកោងនេះធានាបាននូវភាពងាយស្រួលក្នុងការចាប់កាន់ផងដែរ។ LG G Flex ត្រូវបានទទួលស្គាល់ ដោយអ្នកវិនិច្ឆ័យនៃ iF​ថាជាឧបករណ៍ដែលមានការបញ្ចូលដោយមាន ប្រព័ន្ធបញ្ជារនៅខាងក្រោយនិងមានអេក្រង់កោងថ្មីនៃទូរសព្ទដៃស្មាតហ្វូនដោយនេះជាការរូម បញ្ចូលដ៏អស្ចារ្យមួយទៅកាន់ទូរសព្ទដៃស្មាតហ្វូនក្នុងលក្ខ័ណ្ឌទាំងបច្ចេកវិទ្យានិងគុណភាព។

អ្នកវិនិច្ឆ័យiF ក៏បានធ្វើការថ្លែងនូវការកោតសរសើរចំពោះទូរសព្ទដៃស្មាតហ្វូនLG G2 ចំពោះ ការរួមបញ្ចូលនូវបរិបទដែលមានលំដាប់ខ្ពស់ និងការរចនាឡើងដោយមានភាពពិសេស និងផ្តល់នូវផាសុខភាពនៃបច្ចេកវិទ្យា Rear Keyដែលមានប៉ូតុងសំលេង និងបិទបើកនៅផ្នែក ខាងក្រោយ។ G2 ត្រូវបានធ្វើការសំគាល់ជាទូរសព្ទដៃស្មាតហ្វូនតែមួយគត់ក្នុងពិភពលោក ដែលគ្មានប៉ូតុងនៅផ្នែកចំហៀងក្នុងការប្រតិបត្តិការរបស់វា។ ឆ្នាំមុន​​ G2 បានទទួលនូវ ពាន់រង្វាន់President’s Award of Good Design​ ដែលជាពាន់រង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់ ប្រទេសកូរ៉េខាងត្បូងស្តីអំពីការច្នៃប្រឌិតដែលមានលក្ខណះល្អបំផុត។

ទូរទស្សន៍ LG’s ULTRA HD TV (Model 65LA9700) បានធ្វើអោយមានភាពរំជួលចិត្តដល់អ្នកវិនិច្ឆ័យ iFជាមួយ និងការបង្ហាញថ្មីនៃការទស្សនាដែលមានការរចនាឡើងដោយរចនាបទCINEMA SCREENនិង ultra slim bezel។ LG ថែមទាំងត្រូវបានបង្កើតឡើងដោយមាន 4.1 Channel Sliding Speaker ដែលមានគុណភាពខ្ពស់ និងដែលធ្វើអោយទូរទស្សន៍ម៉ូដែល 65LA9700 ក្លាយជាទូរទស្សន៍ម៉ាក LG ដែលមានប្រជាប្រិយភាពបំផុត។