ព័ត៌មាន

Style ថ្មីរបស់ទូរសព្ទដៃទំនើបម៉ូដែល LG L70

LG L70 ជាទូរសព្ទដៃម៉ូដែលទំនើបរបស់ក្រុមហ៊ុន LG ប្រចាំ ឆ្នាំ2014 នេះ។ មិនតែប៉ុណ្ណោះក៏របកគំហើញថ្មី មួយដែលនាំអោយក្រុមហ៊ុន LG ទទួលបានរង្វាន់ Global Mobile Award ឆ្នាំ 2014 “ជាក្រុមហ៊ុនផលិតទូរសព្ទដៃ មានបច្ចេកវិទ្យាល្អដាច់គេប្រចាំឆ្នាំ ”។ LG L70 ត្រូវបានបង្កើតឡើងដោយមាន ការរចនារូបរាងយ៉ាងប្រណិតជាមួយ និងការបញ្ចេញឆ្នូតដែលមានពន្លឺចែងចាំងនៅតាមគែមរបស់ទូរសព្ទដែលបង្កអោយមានភាពទាក់ទាញ និងសោភ័ណភាពដែលបង្កើននូវទំនុកចិត្តដល់អ្នកប្រើប្រាស់ទៅលើសំរស់នៃរូបរាងដ៏ស្តើងរបស់ទូរសព្ទ។ បង្កប់ជាមួយ និងបច្ចេកវិទ្យា Knock CodeTM  ដែលជាបច្ចេកវិទ្យាបន្តវេនពី Knock On។ Knock CodeTM  ពង្រីកនូវវិសាលភាពរបស់ Knock On ដែលជាបច្ចេកវិទ្យាគោះ 2 ដងដើម្បីបើកបិទទូរសព្ទ។ លោកអ្នកអាចធ្វើការរក្សាការសំងាត់របស់លោកអ្នកបានយ៉ាងមានសុវត្ថិភាពបំផុត​ ហើយដើម្បីបើកសោលោកអ្នកអាចគោះកន្លែងណាក៏បាននៅលើផ្ទៃអេក្រង់។

image

Plug & Pop មានអត្ថប្រយោជន៍នៅពេលដែលលោកអ្នកដោតកាសចូលនោះ នឹងលេចចេញកម្មវិធីជាច្រើនដូចជា ចំរៀង វីដេអូ និងកម្មវិធីផ្សេងទៀតដែលសំរាប់លោកអ្នកជ្រើសរើស។ LG L70 ជាទូរសព្ទដែលអាចប្រើប្រាស់បានស៊ឹម 2 ជាមួយនឹងប្រព័ន្ធតំណើរការ Quad Core 1.2GHz និង Dual Core 1.2GHz របស់ L Series ជំនាន់ទី 3 ដែលបំពាក់ដោយម៉ាស៊ីនចំនួន 2 គ្រាប់។ លោកអ្នកថែមទាំងអាចរីករាយជាមួយ នឹងអេក្រង់ច្បាស់ល្អ និងថ្មដែលកាន់បានយូរ 2100 mAh ដែលអាចដំណើរការបានមួយថ្ងៃ។