ព័ត៌មាន

ប្រធានគ្រប់គ្រងបណ្ដាញសង្គម Google+ បានប្រកាសលាឈប់ពីតំណែង

លោក Vic Gundotra ប្រធានគ្រប់គ្រងបណ្ដាញសង្គម Google+ របស់ក្រុមហ៊ុន Google បានប្រកាសលាឈប់ពីតំណែង បន្ទាប់ពីបរាជ័យក្នុងការដឹកនាំ Google+។ នេះបើយោងតាមការ ចុះផ្សាយរបស់ WSJ។

លោក Gundotra បានប្រកាសនៅលើប្លក់ផ្ទាល់ខ្លួន របស់លោកកាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា លោកលាឈប់ពីក្រុមហ៊ុន Google បន្ទាប់ពីបម្រើការងារនៅ ក្នុងក្រុមហ៊ុនមួយនេះ អស់រយៈពេល ៨ឆ្នាំ។ បើតាមការបញ្ជាក់បន្ថែម ក្រោយពីលោកលាឈប់ ក្រុមហ៊ុននឹងតែងតែលោក David Besbris អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកផ្នែកវិស្វករ ឲ្យកាន់តំណែងមួយនេះ។

image

គួរបញ្ជាក់ផងដែរថា Google+ បានដាក់ដំណើរការកាលពីឆ្នាំ ២០១១ ដើម្បីប្រកួតប្រជែងជាមួយនឹង Facebook ប៉ុន្តែគេសង្កេតឃើញថា ចំនួនអ្នកប្រើ Google+ ហាក់ដូចជាមិនកើន ឡើងទាល់តែសោះ បើទោះបីជាបណ្ដាញសង្គមមួយនេះ បានធ្វើកំណែទម្រង និងបន្ថែមសោភណ្ឌភាព យ៉ាងណាក្ដី៕