ព័ត៌មាន

Lunecase ស្រោមទូរស័ព្ទ iPhone ដែលអាច បង្ហាញ ពន្លឺដាស់តឿនបាន

អ្នកប្រើប្រាស់ iPhone ជាច្រើន តែងតែ ចង់អោយ Apple ដាក់ ពន្លឺភ្លើង ដាស់តឿន ដូចដែលមានប្រើ នៅលើ BlackBerry និង ស្មាតហ្វូនដទៃទៀត ព្រោះវា ជាសញ្ញាដាស់តឿនថា តើមាន ការខកខាន អ្វីខ្លះ កើតឡើង។ តែ ហាក់ដូចជា មិនមាន ប្រតិកម្មតប អ្វីសោះពី Apple។ ដោយយល់ពីការលំបាកនេះ ក្រុមហ៊ុនមួយឈ្មោះ Conceptor បានបង្កើត ស្រោមទូរស័ព្ទ Lunecase សំរាប់ iPhone 5 ដែលដំណើរការដោយ ទាញយកថាមពល អេឡិចត្រូម៉ាញ៉េទិច ពី iPhone ដើម្បីបង្ហាញ រូបអាយខន ដាស់តឿនផ្សេងៗ នៅលើ សំបកក្រោយ របស់ស្រោមនេះ។

image

រូបដាស់តឿនទាំងនោះ នឹងបង្ហាញ នៅពេល មានគេ ហៅទូរស័ព្ទចូល, មានសារថ្មីៗ ឬនៅពេល លោកអ្នក ខកខាន លើកទូរស័ព្ទជាដើម។
ស្រោមនេះ​ នឹងមានលក់ នាខែ សីហា ឆ្នាំ 2014 ខាងមុខនេះ ក្នុងតំលៃ $50៕
ប្រភព: Lunecase.com