ព័ត៌មាន

LG G3 នឹងមានសម្បកលោហៈ

នាពេលថ្មីៗនេះមានរូបភាពមួយបានបែកធ្លាយនៅលើ Twitter តាមរយៈ evleaks ដែលបង្ហាញពីស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន LG ដែលមានសម្បកលោហៈ ។

 image

LG G3 នេះមានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 2560 x 1440 ភិចសែលជាមួយនឹងខួរក្បាលប្រភេទ Qualcomm Snapdragon SoC និងមានថ្មដែលមានកម្លាំងថាមពល 3000 mAh ថែមទៀតផង ។ គួរបញញ្ជាក់ផងដែរថា ស្មាតហ្វូននេះនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 27 ខែឧសភា ខាងមុខនេះហើយ ។

ប្រភព៖ evleaks