ព័ត៌មាន

ក្រុមហ៊ុន AOC គ្រោងបង្ហាញ Tablet AiO សម្រាប់វាយលុកទីផ្សារ

ថ្មីៗនេះ ក្រុមហ៊ុន AOC របស់ប្រទេសចិនបានប្រកាសថា នឹងដាក់បង្ហាញ Tablet AiO ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean ។

 image

Tablet ទំហំធំនេះមានអេក្រង់ទំហំ ២២ អ៊ីង និងអេក្រង់ទំហំ ២៤ អ៊ីងដែលបំពាក់នូវតិចណូឡូជី LED-Backlit និងមានកម្រិតភាពច្បាស់ 1920 x 1080 ភិចសែលថែមទៀតផង ។

លើសពីនេះទៀត ម៉ាស៊ីននេះបានបំពាក់នូវខួរក្បាលប្រភេទ Nvidia T33 Quad-Core ដែលមានល្បឿន 1.6 GHz មានម៉េម៉ូរីខាងក្នុងទំហំ ៨ GB ទ្រទ្រង់វីដេអូកម្រិត ៧២០ ភិចសែល មាន Bluetooth មាន Wi-Fi និងមានរន្ធដោត USB ចំនួន ៤ ផងដែរ ។ គួរបញ្ជាក់ផងដែរថា Tablet អេក្រង់ទំហំ ២២ អ៊ីងមានតម្លៃ ៣០០ ដុល្លារ ហើយ Tablet អេក្រង់ទំហំ ២៤ អ៊ីងមានតម្លៃ ៤០០ ដុល្លារសហរដ្ឋអាមេរិច ។

ប្រភព៖ CNET