ព័ត៌មាន

ក្រុមហ៊ុន Xiaomi នឹងបង្ហាញស្មាតហ្វូន Mi3S នៅថ្ងៃទី ១៥ ខែឧសភាខាងមុខនេះ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការបង្ហាញស្មាតហ្វូន Mi3S នៅថ្ងៃទី ១៥ ខែឧសភាខាងមុខនេះនៅក្នុងទីក្រុងប៉េជីង ប្រទេសចិន ។

ស្មាតហ្វូននេះមានភាពទាក់ទាញ និងមានខួរក្បាលប្រភេទ VXL 801 Quad Core ដែលមានល្បឿន 2.5 GHz មានអង្គចងចាំទំហំ 3GB និងមានមេម៉ូរីខាងក្នុងទំហំ ១៦ GB និងអាចថែមមេម៉ូរីបានទៀតផង ។ លើសពីនេះទៀត ស្មាតហ្វូននេះបានបំពាក់នូវកាមេរ៉ាទំហំ ១៣ មេហ្គាភិចសែល មានអំពូល LED និងបង្ហាញវីដេអូក្នុងកម្រិត Full HD ថែមទៀតផង ។

image

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនមួយនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat និងលក់ក្នុងតម្លៃ ៣២០ ដុល្លារអាមេរិច ។

ប្រភព៖ Softpedia