ព័ត៌មាន

តើ iPhone 6 អាចនឹងចេញមុនថ្ងៃកំណត់មែនឬទេ?

នាពេលថ្មីៗនេះ ស្មាតហ្វូន iPhone 6 ដែលមានអេក្រង់ទំហំ ៤.៧ អ៊ីងនឹងដាក់លក់ជាផ្លូវការនៅខែសីហាខាងមុខនេះ ខណៈពេលដែលស្មាតហ្វូន iPhone 6 ដែលមានអេក្រង់ទំហំ ៥.៥ អ៊ីងនឹងដាក់លក់ជាផ្លូវការនៅខែកញ្ញាផងដែរ ។ មានពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយថា បានបំពាក់នូវអេក្រង់ដែលប្រើប្រាស់តិចណូឡូជី Sapphire ដែលជាហេតុធ្វើឲ្យស្មាតហ្វូន iPhone 6 នេះមានតម្លៃថ្លៃជាងមុន ។

 image

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនមានជំនឿថា iPhone 6 នេះនឹងបំពាក់នូវ iOS ជំនាន់ថ្មីចុងក្រោយដែលនឹងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ WWDC នៅក្នុងមិថុនាខាងមុខនេះហើយដោយបំពាក់នូវកម្មវិធីពិនិត្យមើលសុខភាពថែមទៀតផង ។ លើសពីនេះទៅទៀត វាបានបន្ថែមនូវកម្មវិធីដូចជា iTune Radio, Upgrade Map, Data Transfer, iCloud Developing New Tools, Calibration និង Notification Message ជាដើម ។

អ្វីដែលអស្ចារ្យនោះគឺថា ក្រុមហ៊ុន Apple មានគម្រោងផលិត iPhones រហូតទៅដល់ 80 លានគ្រឿង ។ ការបង្កើនទំហំនៃអេក្រង់នេះបានធ្វើឲ្យក្រុមហ៊ុន Apple អាចនឹងវាយបំបាក់ទីផ្សាររបស់ Samsung នឹងទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រកាន់តែខ្លាំងឡើងបន្ថែមទៀត ។

ប្រភព៖ thongtincongnghe