ព័ត៌មាន

លក្ខណសម្បត្តិរបស់ Galaxy S5 Zoom

កាល​ពី​ចុង​ខែកុម្ភៈ​មុន​នេះ​ក្រុមហ៊ុន​ Samsung បាន​ប្រកាស​ចេញ​ទូរស័ព្ទទំនើប Galaxy S5 ដោយឡែក​ប្រភព​ពី SamMobile បាន​​ឲ្យ​ដឹង​ថា​ថ្មីៗ​នេះ​​មាន​ការ​លេចចេញ​​នូវ​លក្ខណសម្បត្តិ​បច្ចេកទេស​របស់​ Galaxy S5 Zoom ។

image

លក្ខណសម្បត្តិ​របស់​ Galaxy S5 Zoom ដែល​លេចចេញ​ទាំង​នោះ​មាន​ដូច​ខាងក្រោម៖

–       អេក្រង់ 4.8-inch

–       បច្ចេកវិទ្យាអេក្រង់ AMOLED

–       កម្រិតភាពច្បាស់ 720p

–       CPU Quad-core (1.6GHz)

–       RAM 2 GB

–       កាមេរ៉ាទំហំ 20 MP

–       ដំណើរការ​ដោយ​ Android 4.4.2 KitKat

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា​ Galaxy S5 Zoom អាច​នឹង​ត្រូវ​បញ្ចេញ​ជា​ផ្លូវការ​នៅ​ក្នុង​ខែឧសភា ។ សូម​បញ្ជាក់​ថាចំពោះ​រូបរាង​របស់​ Galaxy S5 Zoom នៅ​មិន​ទាន់​មាន​ប្រភព​ណា​អាច​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា​ Galaxy S5 Zoom នឹង​មានរាងស្ដើង​ជាង​ម៉ូដែល​មុន (Galaxy S4 Zoom)៕