ព័ត៌មាន

HTC Butterfly J បានបង្ហាញរូបភាពនៅលើអ៊ីនធឺណែតហើយ

នាពេលថ្មីៗនេះ ស្មាតហ្វូន HTC ដែលមានឈ្មោះថា Butterfly J ដែលហៅកាត់ថា B2 នឹងបង្ហាញវត្តមាននៅលើទីផ្សាររបស់ប្រទេសជប៉ុននាពេលឆាប់ៗនេះហើយ ។

 image

យោងទៅតាមគេហទំព័រ evleaks ដែលបានបង្ហាះនៅលើបណ្តាញសង្គម Twitter បានបង្ហាញពីផ្ទៃខាងមុខរបស់ HTC B2 ដែលមានឧបករណ៍បំពងសំឡេងចំនួនពីរនៅផ្នែកខាងលើនិងផ្នែកខាងក្រោម និងភា្ជប់មកជាមួយនឹង Navigation Key ផងដែរ ។ យ៉ាងណាមិញ ក្រុមហ៊ុន HTC នៅមិនទាន់កំណត់ពីកាលបរិច្ឆេទក្នុងការដាក់លក់ HTC B2 នេះនៅឡើយទេ ។

ប្រភព៖ evleaks