ព័ត៌មាន

ជុំវិញ iOS 7.1/ 7.1.1 jailbreak ហើយ​អ្នក​ប្រើ iPhone ត្រូវ​តែ​ដឹង

 ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សំណួរ​ដដែល​ៗ​ដ៏​អន្ទះសា​របស់​អ្នក​ប្រើ iPhone/ iPad ​ iOS 7.1/ 7.1.1 អាច jailbreak បាន​នៅ? បើ​នៅ ពេល​ណា​ទើប​អាច jailbreak បាន?

អ្នក​វិភាគ​ និង​អ្នក​តាម​ដាន​ជា​ច្រើន​គិត​ថា ក្រុម hacker evad3rs នឹង​មិន​បញ្ចេញ jailbreak tool សម្រាប់ iOS 7.1/ 7.1.1 នោះ​ឡើយ ដោយសារ​តែ Apple នឹង​បង្ហាញ iOS 8 ថ្មី​នៅ​ខែ​ក្រោយ​នេះ។ ដូច្នេះ evad3rs នឹង​ត្រូវ​សន្សំ​កម្លាំង​ទុក​ធ្វើការ​លើ jailbreak iOS 8 វិញ ។ iOS 8 ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ ដំណាល​គ្នា​ជាមួយ iPhone 6 ដែរ។

 image

សមាជិក​ក្រុម evad3rs ដែល​មាន​ឈ្មោះ​ហៅ​ថា pod2g បាន​ប្រាប់​ថា លោក​កំពុង​ធ្វើ​ការងារ​សម្រាប់​បង្កើត jailbreak tool សម្រាប់ iOS 7.1/ 7.1.1។ បើ​សិន​លោក​អាច​បញ្ចប់​ការងារ​នេះ​ក្នុង​រយៈពេល ១ ខែ នោះ​លោក​នឹង​បញ្ចេញ jailbreak tool ប៉ុន្តែ​បើ​សិន​ការងារ​នេះ​ត្រូវ​ការ​រយៈពេល ៣ ខែ​ដើម្បី​បញ្ចប់ នោះ​លោក​នឹង​មិន​បន្ត​ធ្វើ និង​ចេញ jailbreak tool ឡើយ គឺ​ទុក​​សម្រាប់ iOS 8 វិញ។