ព័ត៌មាន

ក្រុមហ៊ុន Firefox ចាប់ផ្តើមដំណើរលក់ស្មាតហ្វូន ZTE ក្នុងតម្លៃ $100

នាពេលថ្មីនេះក្រុមហ៊ុន ZTE បានដាក់លក់នូវស្មាតហ្វូនរបស់ខ្លួនដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Firefox OS Open C ដែលមានតម្លៃ $100 ហើយវាក៏បានដាក់លក់នៅលើគេហទំព័រ eBay ផងដែរ ។

 image

ស្មាតហ្វូនមួយនេះមានអេក្រង់ទំហំ ៤ អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 800 x 480 ភិចសែល មានខួរក្បាលប្រភេទ Snapdragon ARM Cortex-A7 ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 512 MB មានមេម៉ូរីខាងក្នុងទំហំ 4GB មានកាមេរ៉ាខាងក្រោយទំហំ​ 3MP មាន Bluetooth, GPS និងមានថ្មដែលមានកម្លាំងថាមពល 1400mAh ថែមទៀតផង ។

 image

យ៉ាងណាមិញសម្រាប់ Version មួយនេះត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនដែលមានតម្លៃថោករបស់ក្រុមហ៊ុន Firefox ហើយ ។

ប្រភព៖ Liliputing