ព័ត៌មាន

Apple មានវិធីធ្វើអោយ iPhone ថតរូបបានធំដោយមិនចាំបាច់បង្កើនចំនួនមេហ្គាភិចសែល

តាមរាយការណ៍របស់ MacRumors បានឲ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាមានវិធីធ្វើអោយ iPhone អាចថតរូបលំដាប់ “Super Resolution” ឬទំហំរូបភាពធំជាងចំនួនមេហ្គាភិចសែលរបស់កាមេរ៉ាហើយ ។

image

ប៉ាតង់ថ្មីនេះរៀបរាប់ពីវិធីដំណើរការដោយប្រើវិធី Optical Image Stabalization ឬការរំកិលកែវម៉ាស៊ីនថត ទៅកាន់គន្លងរំកិលផ្សេងៗគ្នា បន្ទាប់មកកាម៉េរា ក៏ចាប់ផ្តើមថតយករូបភាពនៅលើចំណុចផ្សេងៗគ្នាទាំងនោះ មកផ្គុំគ្នាជារូបភាពចុងក្រោយធំមួយ។ ការធ្វើបែបនេះ បើទោះជាកាម៉េរាលោកអ្នក មានត្រឹម 8MP ក៏ដោយក៏អាចថតយករូបភាពបានទំហំលើសនេះ 4 ទៅ 5 ដង។

 image

គួររំលឹកផងដែរថាថា បច្ចេកវិទ្យាការថតរូបបែប Super Resolution នេះ មិនមែនជាបច្ចេកវិទ្យាថ្មីនោះទេ តែគ្រាន់តែវិធីធ្វើវាគឺខុសប្លែកពីគ្នាប៉ុណ្ណោះ។ ជាក់ស្តែង ស្មាតហ្វូន Find 7 របស់ Oppo ក៏មានមុខងារនេះដែរ ដោយអាចថតរូបភាពបានក្នុងទំហំ 50 MP ពីកាម៉េរាក្រោយរបស់ខ្លួនដែលមានត្រឹម 13MP ប៉ុណ្ណោះ៕
ប្រភព: MacRumors