ព័ត៌មាន

Apple នឹងនាំយកការចាក់ចំរៀងលំដាប់ HD 24-bit មកកាន់ iOS 8

បើតាមប្រភពពី វិុបសាយជប៉ុន Mac Otakara បានឲ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងបំពាក់ លទ្ធភាពចាក់ចំរៀង HD 24-bit នៅលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ព្រមទាំង អាប់ដេត កាសស្តាប់ត្រចៀក ប្រភេទ In-Ear និងខ្សែដោត Lighting របស់ខ្លួនផងដែរ។ គួររំលឹកថា ប្រព័ន្ធ iOS 7 បច្ចុប្បន្ន មិនអាចចាក់ ចំរៀងគុណភាពខ្ពស់ កំរិត 24-bit 48KHz បានទេ ហើយដើម្បីអាចចាក់លេងវាបាន លុះត្រាតែ មានការ បន្ថែមផ្នែករឹងថ្មី។

image

ចំណែក កាស In-Ear របស់ Apple បច្ចុប្បន្ន មានលក់ នៅក្នុងហាង Apple Store ក្នុងតំលៃ $79 ហើយ Apple ខាន អាប់ដេតវា យូរហើយ តាំងពី ឆ្នាំ 2008 មកម៉្លេះ។ ការទិញយក ក្រុមហ៊ុន Beats កាលពីពេលថ្មីៗនេះ នាំអោយមានការ សន្និដ្ឋានថា នឹងមានការ អាប់ដេត កាសស្តាប់ត្រចៀក In-Ear និងកាសស្តាប់ចំរៀង ដទៃទៀត មិនខាន។
ប្រព័ន្ធ iOS 8 ត្រូវបាន គេរំពឹងថា នឹងចេញមុខ នាព្រឹត្តិការណ៍ WWDC 2015 ដែលនឹង ប្រព្រឹត្តិទៅ នាថ្ងៃទី 2-6 ខែមិថុនា ខាងមុខនេះ៕
ប្រភព: MacOtakara