ព័ត៌មាន

ក្រុមហ៊ុន LGនឹងបើកដំណើរការកម្មវិធីតាមដានសុខភាព Lifeband Touchនិង​ឧបករណ៍ស្តាប់អាត្រាបេះដូង HeartRate នៅថ្ងៃទី ១៨ ខែឧសភា

ក្រុមហ៊ុន LG បានប្រកាសកាលពីម្សិលមិញថា​​ ខ្លួននឹងបើកដំណើរការកម្មវិធីតាមដានសុខភាព របស់ខ្លួន Lifeband Touch និងឧបករណ៍ពាក់ស្តាប់ HeartRate ក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី 18 ខែឧសភា។ ក្រុមហ៊ុនកូរ៉េខាងត្បូង បានបញ្ចេញឧបករណ៍ទាំងនេះជាលើកដំបូងនៅពិព័រណ៍ CES កាលពីដើមឆ្នាំនេះ។

Lifeband Touch ត្រូវបានបំពាក់ដោយអេក្រង់ 0,9 អ៊ីញ ប្រភេទ OLED មាន Bluetooth 4.0 connectivity និង ថ្ម 90mAh ។ ឧបករណ៍ ដែលបានបង្កើតក្នុង accelerometer ដែលតាមដាន សកម្មភាពរបស់អ្នក អាចបង្ហាញការហៅ និងការជូនដំណឹងជាអក្សរ អាចបញ្ជាចំរៀងនៅលើទូរស័ព្ទដៃ និងបិទសំឡេងពេលគេហៅចូល។

 image

កម្មវិធីតាមដានសុខភាព មិនអាចប្រើជាមួយនឹងការជូនដំណឹងរបស់កម្មវិធីភាគីទី៣ទេ។ វាអាចប្រើជាមួយនឹងប្រព័ន្ធដំណើរការ iOS 6 និង iOS 7 សម្រាប់ទូរស័ព្ទ iPhone និង iPod touch ; ប្រព័ន្ធដំណើរការ Android 4.3 និង 4.4 ; ប្រព័ន្ធដំណើរ Android 4.2 សម្រាប់ G2 LG និង Galaxy S 4 តែប៉ុណ្ណោះ។

នេះបើយោងតាម ​ក្រុមហ៊ុន នៅពេលដែលផ្គូរជាមួយនឹងកម្មវិធីសុខភាពរបស់ក្រុមហ៊ុន LG, Lifeband Touch នឹងផ្តល់នូវសេចក្តីសង្ខេបនៃរយៈពេលហាត់របស់អ្នកប្រើប្រាស់ និងការវិភាគ លម្អិតនៃគោលដៅផ្ទាល់ខ្លួន។ វាគឺអាចប្រើត្រូវគ្នាជាមួយនឹងកម្មវិធីសុខភាពរបស់ភាគីទី៣ ដែលពេញនិយម ដូចជា RunKeeper និង MapMyFitness ផងដែរ។

អាយុកាលថ្ម គឺបានរាយការណ៍ថា ថ្មល្អអាចប្រើបានក្នុងរយៈពេល ២ទៅ៣ថ្ងៃ នៅពេលដែល ភ្ជាប់ទៅនឹងទូរស័ព្ទណាមួយតាមរយៈ ប៊្លូធូស ។

ក្រុមហ៊ុន LG ក៏កំពុង រៀបចំដាក់ឱ្យដំណើរការឧបករណ៍ស្តាប់សម្លេង HeartRate របស់ខ្លួន ដែលបានផ្ទុកជាមួយឧបករណ៍ចាប់សញ្ញា ” PerformTek ” ដែលប្រមូលទិន្នន័យអំពី អត្រាបេះដូង (Heart Rate) និងការប្រើប្រាស់អុកស៊ីសែន ដោយការវាស់ស្ទង់សញ្ញាលំហូរឈាមក្នុងត្រចៀក របស់អ្នក។

 បើទោះបីជា ពួកគេអាចត្រូវបានប្រើជាមួយស្មាតហ្វូន តាមរយៈ ប៊្លូធូស,  ក្រុមហ៊ុនចង់អោយ អ្នកប្រើពួកវា ជាមួយនឹង Lifeband Touch ជំនួសវិញ។ វាមានលក្ខណៈពិសេស ប៊្លូធូស 3.0 និងមានថាមពលថ្ម 200mAh ។