ព័ត៌មាន

Robot អាច​​​ថត​សន្លឹក​សៀវភៅ​​​ ២៥០​ ទំព័រ​ក្នុង​មួយ​នាទី​បាន​​ដោយ​​ល្អ​ឥត​ខ្ចោះ​

អ្នក​ស្រាវ​ជ្រាវ​នៅ​ប្រទេស​​​ជប៉ុន​​ធ្វើ​បាន​​​ដោយ​ជោគ​ជ័យ​​នូវ​ Robot ​ប្រើ​ក្នុង​អាជីវ​កម្ម​ដែល​អាច​​​ថត​សន្លឹក​សៀវភៅ​​​ ២៥០​ ទំព័រ​ក្នុង​មួយ​នាទី​បាន​​ដោយ​​ល្អ​ឥត​ខ្ចោះ​ មាន​ន័យ​ថា​អ្នក​អាច​ថត​ចម្លង​​សៀវភៅ​ប្រលោម​លោក​​មួយ​ក្បាល​ជា​មធ្យម​តិច​ជាង​ ១​នាទី​ ឬ​​និយាយ​អោយ​សាមញ្ញ​ អ្នក​​អាច​ថត​ចម្លង​​​វចនានុក្រម Oxford English ​មួយ​ក្បាល​ក្នុង​រយៈ​ពេល​តិច​ជាង​ ១០​នាទី ។​​

image

 លើ​ស​ពី​នេះ​ទៅទៀត​ Robot នេះ​អាច​ថត​យក​នូវ​កម្រិត​ច្បាស់​មួយ​រហូត​ដល់ 400 ppi ក្នុង​កំឡុង​ពេល​​ដំណើរ​ការ​ថត ហើយ​វា​អាច​កែ​សម្រួល​រូប​ទំព័រ​ដែល​កោង​អោយ​ទៅ​ជា​រាប​ស្មើ​​ដោយ​លុប​​បំបាត់​ស្នាម​កោង​របស់​ទំព័រ​ ។

 ខាង​ក្រោម​ជា​ដំណើរ​​របស់​ Robot

1. បើក​ទំព័រ​

2. ថត​ទំព័រ​

3. កែ​សម្រួល​អោយ​ទំព័រ​អោយ​រាប​ស្មើ​

ការ​ដំណើរ​ការ​ Robot នេះ​​គឺ​អ្នក​គ្រាន់​តែ​យក​សៀវភៅ​ទៅ​ដាក់​លើ​ scanner រួច​រង​ចាំ​​វា​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​​ដែល​គេ​អោយ​ឈ្មោះ​ថា​ “Reads” ។ Robot នេះ​​មាន​ឈ្មោះថា BFS-Auto នឹង​មាន​លក់​សម្រាប់​គោល​ដៅ​អាជីវកម្ម​ក្នុង​កំឡុង​ឆ្នាំ​ ២០១៣ ខាង​មុខ​។