ព័ត៌មាន

Facebook និង Twitter គឺ​ជា​បណ្តាញ​សង្គម​ដែល​ត្រូវ​បាន​​ជ្រើស​រើស​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម

ដោយ​យោង​តាម​ស្ថិតិ​នៃ​លទ្ធផល​ស្រាវជ្រាវ​ និង​ស្ទង់​មតិ​របស់​ eMarkerter កាល​ពី​ខែ មេសា បាន​ឲ្យ​ដឹង​ថា បណ្ដាញ​សង្គម​ដែល​​​ពេញ​និយម​ជាង​គេ​ក្នុង​ការ​ប្រើ​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​បណ្ដាញ​​​អ៊ីនធឺណិត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​​នោះ​គឺ Facebook ដោយ​សារ​តែ​មាន​ចំនួន​ ៩០.៨%​ នៃ​ក្រុមហ៊ុន​ទាំង​នោះ​ប្រើ​វា ។ បន្ទាប់​មក​ទៀត​គឺ​ Twitter មាន​ ៧៧.៥% ។ ចំណែក​ឯ​ Blog វិញ​គឺ  ៦៥.៨%​  YouTube មាន ៣៥.៨% ។ បើ​តាម​ការ​ស្ទង់​មតិ​របស់​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ប្រាប់​ពី​គោល​បំណង​នៃ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​​របស់​ក្រុមហ៊ុន និង សហគ្រាស​ ទាំង​នោះ​ដូច្នេះ​ថា ” ប្រើ​ដើម្បី​បង្កើន​ការ​ភ្ជាប់​ទំនាក់ទំនង​​ជា​មួយ​អតិថិជន” ។

 image

មាន​របាយការណ៍​មួយ​ទៀត​របស់ Buddy Media ដែល​បាន​ធ្វើ​ការ​ស្ទង់​មតិ​ទៅ​​លើ​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន  សហគ្រាស​ ដែល​ល្បីៗ​ចំនួន​ ១២៥ ដែល​មក​ពី​ ក្រុមហ៊ុន និង ប្រទេស​ផ្សេងៗ​ក្នុង​ទ្វីប​អាស៊ី ដែល​ក្នុង​នោះ​ក៏​មាន​​ក្រុមហ៊ុន​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ ។ របាយ​ការណ៍​នោះ​បាន​បង្ហាញ​ថា បណ្ដាញ​សង្គម​ដែល​ទទួល​ការ​ពេញ​និយម​ជាង​គេ​នោះ​គឺ Facebook ដែល​មាន​ចំនួន​ ៨៨.៨​% នៃ​ក្រុមហ៊ុន សហគ្រាស​ ទាំង​នោះ​ប្រើប្រាស់​​វា បន្ទាប់​មក​ទៀត​គឺ Twitter មាន​ចំនួន ៦៦.៤% និង YouTube  ៦២.៤% ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Facebook និង Twitter គឺ​ជា បណ្ដាញ​សង្គម​ដែល​ទទួល​បាន​ការ​ពេញ​និយម​ និង​​ប្រើ​ជា​មធ្យោបាយ​សំរាប់​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ល្អ​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​វា​មិន​ត្រូវ​បាន​​ពេញ​និយម​ និង​ប្រើប្រាស់​ជា​មធ្យោបាយ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន​ នោះ​ទេ ព្រោះ​ដោយ​សារ​តែ​នៅ​ប្រទេស​នេះ​មាន ការ​រឹត​បន្តឹង​ផ្នែក​បណ្ដាញ​​អ៊ីនធឺណិត និង​ បណ្ដាញ​សង្គម​នានា (China Great Firewall)។ ហើយ​ជម្រើស​ដែល​ល្អ​សំរាប់​ក្រុមហ៊ុន សហគ្រាស ដែល​ចង់​ទទួល​បាន​ជោគជ័យ​លើ​ការ​ផ្សព្វផ្សាយ​​​ពាណិជ្ជកម្ម​តាម​បណ្ដាញ​​អ៊ីនធឺណិត​នៅ​ ចិន ត្រូវតែ​ជ្រើស​យក Sina weibo និង Weixin ដែល​ជា​បណ្ដាញ​សង្គម​​ល្បីៗ​នៅ​ ចិន ៕