ព័ត៌មាន

ខណៈពេលជួបការលំបាក អ្នកដឹកនាំក្រុមហ៊ុន Sony ចំនួន ៤០ រូបមានគម្រោងចង់ពង្រឹងក្រុមហ៊ុនជាថ្មី

យោងទៅតាមសេចក្តីរាយការណ៍របស់ Nikkei បានឲ្យដឹងថា អ្នកដឹកនាំក្រុមហ៊ុន Sony ចំនួន ៤០ រូបមានកាតព្វកិច្ចក្នុងការដាក់ទុនចាប់ពី ៣០% ទៅ ៣៥% ដើម្បីពង្រឹងក្រុមហ៊ុនជាថ្មី ។ គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់អ្នកដឹកនាំម្នាក់ៗត្រូវចំណាយទឹកប្រាក់ចំនួន ៩.៨ លានដុល្លារអាមេរិច នេះបើយោងតាមសំដីរបស់លោក Kazuo Hirai ។

 image

ពត៌មានផ្សេងទៀតក៏បានសរសេរថា ក្រុមហ៊ុន SONY នឹងឈប់ផលិតនូវ OLED TV ហើយងាកមកផលិតតែផលិតផល LCD TV 4K វិញ ។ គួររំលឹកផងដែរថា ដោយសារតែមានវិបត្តិសេដ្ឋកិចនេះហើយទើបធ្វើឲ្យក្រុមហ៊ុននេះសម្រេចចិត្តលក់ Vaio ។

ប្រភព៖ sohoa.vnexpress