ព័ត៌មាន

ស្មាតហ្វូន Lumia 630​ ដំណើរការប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 នឹងជាស្មាតហ្វូនមានស៊ីមពីរ

នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Nokia បានប្រកាសជាផ្លូវការអំពីស្មាតហ្វូន Lumia 630​ ដំណើរការប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 នឹងជាស្មាតហ្វូនមានស៊ីមពីរតំបូងបង្អស់ដ៏អស្ចារ្យ ។

 image

ស្មាតហ្វូនមួយនេះមានអេក្រង់ទំហំ 4.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 480 x 854 ភិចសែល មានអេក្រង់ Touch Screen ហើយវាមានវិមាត្រត្រឹមតែ 129.5 x 66.7 x 9.2 មីលីម៉ែត្រតែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ស្មាតហ្វូននេះអាចទ្រទ្រង់នូវស៊ីមពីរដែលមានខួរក្បាលប្រភេទ Quad Core ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 512MB មានមេម៉ូរីខាងក្នុងទំហំ 8GB និងអាចទ្រទ្រង់នូវ microSD ដែលមានទំហំរហូតទៅដល់ 128GB ។

 image

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនមួយនេះមានបួនពណ៌សម្រាប់ជ្រើសរើសគឺពណ៌បៃតង ពណ៌ទឹកក្រូច ពណ៌ខ្មៅ និងពណ៌ស ។

ប្រភព៖ Nokia