ព័ត៌មាន

ទូរស័ព្ទបត់ នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​ពី​ប្រជាជនជប៉ុន

ថ្មីៗនេះ ប្រព័ន្ធទូរស័ព្ទ NT DoCoMo របស់​ប្រទេស​ជប៉ុន ទើប​តែ​បាន​បញ្ចេញ​លក់​នូវ​ទូរស័ព្ទ​បត់​ចំនួន​ពីរ​ម៉ូឌែល​ទៀត ដើម្បី​បំពេញ​តម្រូវ​ការ​របស់់​អតិថិជន​មួយ​ចំនួន។ អ្នក​តំណាង​លក់​របស់​ប្រព័ន្ធ​ទូរស័ព្ទ DoCoMo បាន​បញ្ជាក់​ប្រាប់​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​ខ្លួន នៅ​តែ​បន្ត​ចែក​ចាយ​ទូរស័ព្ទ​ប្រភេទ​បត់ នេះ​ក៏​ព្រោះ​តែ​អតិថិជន​មួយ​ចំនួន នៅ​តែ​ចូល​ចិត្ត​ទូរស័ព្ទ​បត់​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​នេះ​ដែរ DoCoMo ក៏​ផ្តល់​ជូន Promotion ពិសេស​ផង​ដែរ ក្នុង​ការ​ខល​ចេញ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ទូរស័ព្ទ​ស៊េរី​ទាបៗ ហេតុ​នេះ​ហើយ វា​អាច​ជា​មូលហេតុ​ដែល​អតិថិជន​មួយ​ចំនួន​ជ្រើស​រើស​យក​ទូរស័ព្ទ​ប្រភេទ​ នេះ។

image

ទូរស័ព្ទបត់ដែល Docomo ទើបតែ​ដាក់​លក់​នៅ​ស្តង់​របស់​ខ្លួន នោះ​គឺ​ម៉ូឌែល Fujitsu F-07F ដែល​វា​មាន​កាមេរ៉ា​ខាង​ក្រោយ ដល់​ទៅ 13 មេហ្គា​ភិចសែល ថ្ម​ទំហំ 1,000 mAh អេក្រង់​ធម្មជាតិ​ទំហំ 3.3 អ៊ីញ និង​មាន​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត គឺ​ខ្លាំង​គួរសម មិន​អន់​ឡើយ ។

មិនមែនមានតែប្រទេសជប៉ុនមួយប៉ុណ្ណោះ​ទេ ដែល​និយម​ប្រើ​ប្រាស់​ទូរស័ព្ទ​ប្រភេទ​បត់​នៅ​ឡើយ​នោះ ក៏​ប៉ុន្តែ​សូម្បី​តែ​នៅ​ប្រទេស​ចិន ក៏​ប្រជាជន​ជា​ច្រើន​នៅ​និយម​ទូរស័ព្ទ​បត់​នៅ​ឡើយ​ទេ។ មូលហេតុ​ដែល​ពួក​គេ​ចូល​ចិត្ត​ទូរស័ព្ទ​ប្រភេទ​បត់​នេះ ក៏​ព្រោះ​តែ​វា​មាន​ប៊ូតុង ធំ​ទូលាយ ងាយ​ស្រួល​ក្នុង​ការ​ចុច ថ្ម​កាន់​បាន​យូរ និង​មាន​រូប​រាង​ស្អាត​ជា​ដើម។ ថ្មីៗ​នេះ ក្រុមហ៊ុន Smasung ក៏​បាន​បង្កើត​ស្មាតហ្វូន ស៊េរី​បត់​ដែរ ដែល​វា​មាន​លក្ខណៈ​សម្បត្តិ​មិន​ធម្មតា​ឡើយ ដូច​ជា​មាន​អេក្រង់​ថាច់ស្គ្រីន សង​ខាង រ៉េម 2GB ស៊ីភីយូ Quad-core កាមេរ៉ា​ទំហំ 13 មេហ្គា​ភិចសែល​ជា​ដើម។ ក៏​ប៉ុន្តែ​វា​មាន​លក់​តែ​នៅ​ប្រទេស​ជប៉ុន​តែ​ប៉ុណ្ណោះ ដែល​ជា​ប្រទេស​មួយ​នៅ​និយម​គាំទ្រ ទូរស័ព្ទ​បត់​នៅ​ឡើយ។