ព័ត៌មាន

ក្រុមហ៊ុន LG ផលិតកាសប្លូធូសដ៏ទាន់សម័យម៉ូដែល Tone Infinim

នាពេលថ្មីៗនេះ LG បានសហការជាមួយនឹងក្រុមហ៊ុន Harman/Kardon​ ដើម្បី​នាំ​យក​នូវ​កាស​ប៊្លូធូស​ដែល​មាន​សំលេង​លឺ​ច្បាស់​ល្អ​ដែល​មាន​ ឈ្មោះថា​ LG​ Tone​ Infinim ។

កាសប៊្លូធូសដែលជិតមកដល់នាពេលខាងមុខនេះមើលទៅពិតជាទំនង ​គួរ​អោយ​ចង់​ប្រើប្រាស់​មែន​ ជា​មួយ​បទ​ពិសោធន៍​ថ្មី​នៅ​ពេល​ដែល​យើង​ពាក់​វា​នៅ​ពី​ក្រោយ​ ក ​របស់​យើង។

 image

កាសប៊្លូធូសនេះមានថាមពលថ្ម 220 mAh ដែលអាចទុកចោលបានរយៈពេល​ 550​ ម៉ោង​ និយាយ​បាន​រយៈ​ពេល​ 17​ ម៉ោង​ ស្តាប់​តន្រ្តី​បាន​រយៈ​ពេល​ 14​ ម៉ោង​ ហើយ​វា​មាន​ប៊ូតុង​ដែល​អាច​អោយ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ ចម្រៀង​បាន​យ៉ាង​ឆាប់​រហ័ស​ ជា​មួយ​នឹង​សម្លេង​និង​រំញ័រ​ដែល​អាច​អោយ​អ្នក​ដឹង​បាន​ពី​ការ​ផ្ងើរ​សារ​ និង​ការ​ហៅ​ចូល។

 

ការរចនាកាសស្តាប់ត្រចៀកថ្មីនេះ មានភាពទាន់សម័យជាមួយនឹងរូបរាងកោង​ និង​មាន​ពណ៌​ទឹក​ប្រាក់​រលើប​រលោង​ ហើយ​វា​នឹង​មាន​ពណ៌​ជា​ច្រើន​ទៀត​ដែល​នឹង​ត្រូវ​បញ្ចេញ​ ប៉ុន្តែ​ឥឡូវ​វា​ទើប​តែ​មាន​ពណ៌​ទឹក​ប្រាក់​មួយ​ប៉ុណ្ណោះ ​ដែល​ដូច​ទៅ​នឹង​រូប​ភាព​ខាង​លើ​នេះ​អញ្ជឹង។​ ហើយ​ LG​ ក៏​បាន​រចនា​វា​អោយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាញ​ចេញ​ទាញ​ចូល​ឬ​ពន្លឹប​ ពង្រីក​ និង​បង្រួម​បាន​ផង​ដែរ​ដូច្នេះ​អ្នក​មិន​បាច់​ព្រួយ​បារម្មណ៍​ក្នុង​ការ​ដើរ ​កំសាន្ត​ឬ​សំយុង​ខ្លួន​ចុះ​ដោយ​មិន​ជ្រុះ​កាស​ប៊្លូធូស​នេះ​ឡើយ ។