មិនដឹងដូចការលើកឡើងនេះឬអត់ដែលថា កម្មវិធីនៅលើ iOS មួយចំនួនធ្វើឱ្យអ្នកប្រើយល់ថា មិនចាំបាច់មាននៅលើ iOS 8 តទៅទៀតនោះទេ។ ប្រព័ន្ធប្រតិបត្តិការសម្រាប់ iDevice នេះត្រូវបាន Apple អភិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់តែងភ្ជាប់មកជាស្រេចនូវ stock app។ ក្នុងនោះមាន កម្មវិធីចំនួន៥ ដែលអ្នកប្រើយល់ថា មិនចាំបាច់ឱ្យមានបន្តនៅលើ iOS 8 ក៏បាន។
១. Videos៖ តើ អ្នកប្រាកដទេថា នឹងប្រើ video app ដែលមាននៅលើ iOS ស្រាប់នោះ? ពុំចាំបាច់ភ្ជាប់កម្មវិធីដូចនេះឡើយ ព្រោះអីអ្នកប្រើចំនួនយ៉ាងច្រើនងាកទៅប្រើ app បន្ថែមដែលមានសមត្ថភាពអាចគាំទ្រប្រភេទឯកសារវីដេអូបានច្រើនជាង stock app ទៅទៀត។
២. iTunes Store៖ Apple មិនបំបែក App Store និង iTunes Store ចេញពីគ្នាឡើយនៅលើ Desktop ប៉ុន្តែនៅលើ iOS គឺនៅដាច់ពីគ្នា។ កម្មវិធីទាំងពីរពុំចាំបាច់អីនៅផ្សេងពីគ្នានោះទេ គួរតែបង្កើតឱ្យនៅរួមគ្នា ព្រោះចំណេញពេលក្នុងការចូលប្រើ មិនចាំបាច់ចេញចូលច្រើនដង ម្យ៉ាងទៀតកាត់បន្ថយ icon ច្រើនដែលនាំឱ្យមានការចុច tab ច្រើនដងទម្រាំរកឃើញ។
៣. Game Center៖ ចាំបាច់ បង្កើត Game Center ជា app ធ្វើអី បើវាគ្រាន់តែជាសេវាកម្មមួយដែលដាស់តឿនសាមញ្ញជាទម្រង់ banner ឬ notification អំពីហ្គេមចេញថ្មីអាចលេងបានតាមអនឡាញជាមួយ friends ហ្នឹង។ ម្យ៉ាងទៀត ដំណើរការបានលុះត្រាទូរសព្ទភ្ជាប់អ៊ីនធឺណិត បើអីចឹងគួរបញ្ចូលវាជាសេវាកម្ម Apple ទៅបានហើយ។
៤. Stock៖ ដូច ជាមិនសូវមានសារៈសំខាន់នឹងឱ្យមានជា app ឡើយ ព្រោះវាមានប្រយោជន៍សម្រាប់តែអ្នកដែលលែងហ៊ុនប៉ុណ្ណោះ។ គេជឿថា អ្នកប្រើ iDevice សរុបទាំងអស់មិនដល់ ៥% ផងដែលកំណត់មើលទីផ្សារហ៊ុនរបស់ក្រុមហ៊ុន។ ម្យ៉ាងទៀត បើចង់មើល គេក៏អាចឆែកតាម browser បានយ៉ាងងាយឆាប់រហ័សផងដែរ។
៥. Weather៖ មាន ការលើកឡើងថាប្រព័ន្ធប្រតិបត្តិការ iOS គួរតែមានការបង្ហាញប្រាប់ពីអាកាសធាតុយ៉ាងសាមញ្ញនៅលើ lockscreen ឬនៅ Notification Center ជាមួយលក្ខណៈស្តង់ដារ។ ចាំពេលដែល គេចង់មើលព័ត៌មានពីអាកាសធាតុពេញអេក្រង់ទូរសព្ទ អាចឱ្យគេទាញយកកម្មវិធីឯកទេសពី App Store ក៏បាន៕