ព័ត៌មាន

ខ្នើយ​​ LED ទំនើប​​​អាច​ដាស់​អ្នក​​​បាន​​ងាយ​ជាង​​ម៉ោង​រោទ៍​ដែល​ធ្លាប់​តែ​រំខាន​គេ​ឯង

ខ្នើយ​ទំនើប​នេះ​មាន​ឈ្មោះ​ថា Glo Pillow ត្រូវ ​បាន​បំពាក់​ភ្លើង LED ភ្លឺ​ស្អាត​ព្រមទាំង​បង្ហាញ​ម៉ោង​ក្នុង​ទម្រង់​ឌីជីថល​ងាយស្រួល​អ្នក​គេង​ ផ្ទៀង​ម៉ោង​ដើម្បី​ភ្ញាក់​ព្រឹក​ឡើង។ គេ​អាច​កំណត់​មុខងារ Alarm On ឬ Off ដោយ​គ្រាន់​តែ​ផ្អៀងផ្អង​ខ្នើយ​ជា​ការ​ស្រេច។ ក្នុង​ការ​ដាស់​អ្នក​គេង​ឱ្យ​ភ្ញាក់​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​វា គឺ​ការ​ប្រើ​ពន្លឺ​ LED ចាំង​ភ្នែក​ដែល​​​ភ្លឺ​រយៈពេល ៤០នាទី​ជាប់​មុន​ដល់​ពេល​ម៉ោង​កំណត់​ឱ្យ​រោទ៍ ដែល​មាន​​សំឡេង​ស្រមុក​ល្មម​ឱ្យ​គេ​ដឹង​ខ្លួន​រហ័ស។

 image

គំនិត ​ឌីហ្សាញ​បែបនេះ​គឺ​ដោយ​យល់​ថា ការ​ប្រើប្រាស់​សំឡេង​រោទ៍​ខ្លាំងៗ​ពេក អាច​ទៅ​ជា​ការ​រំខាន នាំ​ឱ្យ​គេ​ធុញថប់ រហូត​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​មិន​បាន​ល្អ តែ​ការ​ដាស់​ដោយ​ពន្លឺ LED មុន​សំឡេង​រោទ៍​ស្រមុក​​ចេញ​ពី​ខ្នើយ​អាច​ជា​ការ​ល្អ​ប្រសើរ​ជាង។