ព័ត៌មាន

ក្រុមហ៊ុន Apple និង ក្រុមហ៊ុនGoogle ព្រមព្រៀងគ្នាឈប់ប្តឹងគ្នាទៅវិញទៅមក

កាលពីពេលថ្មីនេះ ក្រុមហ៊ុន Apple និង Google បានព្រមព្រៀងគ្នាទម្លាក់នូវពាក្យបណ្តឹងដែលបានប្តឹងគ្នាទៅវិញទៅមក ហើយកិច្ចព្រមព្រៀងសន្តិភាពនេះគឺសំរាប់តែបណ្តឹងដែលកើតឡើងមានឡើងតាំងពីឆ្នាំ 2000 មកម៉្លេះ រវាង Apple ជាមួយនឹងក្រុមហ៊ុន Motorola ដែល Google បានទិញយក នេះបើតាមរបាយការណ៍ពី Reuters។

image

ប្រភពដដែលបានបន្តទៀតថាក្រុមហ៊ុន Apple និង Google ថែមទាំងយល់ព្រមធ្វើការជាមួយគ្នាដើម្បីកែបញ្ហាជំលោះប៉ាតង់មួយចំនួន តែពួកគេមិនបាន និយាយថានឹងមានការផ្លាស់ប្តូរប្រើប្រាស់ប៉ាតង់គ្នាទៅវិញទៅមកនោះទេ។ គេមិនទាន់ដឹងថា ហេតុផលអ្វីដែលក្រុមហ៊ុនធំទាំងពីរនេះយល់ព្រមស្រុះស្រួលគ្នា នោះទេបើទោះជា ប្រព័ន្ធប្រតិបត្តិការណ៍របស់ពួកគេទាំងពីរដែលរួមមាន iOS និង Android គឺជាគូរប្រកួតប្រជែងដ៏ស្វិតស្វាញនឹងគ្នាក៏ដោយ។
គួររំលឹកថា Apple បានចាប់ផ្តើមប្តឹងក្រុមហ៊ុនដែលផលិតស្មាតហ្វូនដើរដោយប្រព័ន្ធ Android ជាច្រើន ដែលរួមមាន HTC និង Samsung ជាដើម ហើយបណ្តឹងនេះ​ត្រូវបាន គេមើលឃើញថាជាសង្គ្រាមបន្លំភ្នែកតែប៉ុណ្ណោះ។ ចំណែកសង្គ្រាមពិតប្រាកដគួរតែធ្វើជាមួយ Google ដែលជាម្ចាស់របស់ប្រព័ន្ធ Android ឯណោះទេ៕
ប្រភព: Reuters