ព័ត៌មាន

iPhone 5S ​តម្លៃ​កប់​ពពក​ ​ធ្លាក់​មក​​តម្លៃ​ទាប​បំផុត

ហាង​ ឆេង​​តម្លៃ iPhone 5S ​គ្មាន​​ការ​ប្រែ​ប្រួល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ​នៅ​ប៉ុន្មាន​ខែ​ ចុងក្រោយ​នេះ បើ​​ទោះ​បី​មាន​ព័ត៌មាន​ថា iPhone 6 ជិត​​បង្ហាញ​ខ្លួន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ក៏​ដោយ។

iPhone 5S ពណ៌​ស ខ្មៅ និង​ទឹកមាស តម្លៃ​នៅ​ប្រហែល ៦៧០ ដុល្លារ​សម្រាប់ 16 GB, ៧៨០ ដុល្លារ​សម្រាប់ 32 GB និង ជិត ៩០០ សម្រាប់​ទំហំ 64 GB។ នេះ​បើ​តាម​ហាង​ឆេង​លក់​នៅ​លើ​ទីផ្សារ​តាម​បណ្តា​ហាង​មួយ​ចំនួន។

image

កាល ​ចេញ​ដំបូង iPhone 5S គ្រាន់​តែ​ទំហំ 16 GB តម្លៃ​ជាង​ ១.០០០ ដុល្លារ​ ជាពិសេស​ iPhone 5S ពណ៌​ទឹកមាស​តម្លៃ​រហូត​ដល់ជិត ២.០០០ ដុល្លារ​ដែល​ជា​តម្លៃមួយ​ដ៏​ខ្ពស់។

កាល​ចេញ​ដំបូង iPhone 5S ទំហំ 16 GB តម្លៃ​មិន​ក្រោម ១០០០ ដុល្លារ​នោះ​ទេ ជាពិសេស​ iPhone 5S ពណ៌​ទឹកមាស​តម្លៃ​លក់​កប់​ពពក​តែ​ម្តង។

​ ទូរសព្ទ​ស៊េរី​ថ្មី​​មួយ​​ចំនួន​បាន​បង្ហាញ​ខ្លួន​​​ជា​បន្តបន្ទាប់​ ដូចជា Samsung ដែល​បាន​បញ្ចេញ​Galaxy S5 ខណៈ​ដែល LG ក៏​បាន​បង្ហាញ​ពី​ទូរសព្ទ​ស៊េរី​ថ្មី​ G2 Mini កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ។