យោងទៅតាមប្រភពមកពី Android Greeks ជំនាន់ថ្មីរបស់ Galaxy Note 4 នឹងបង្ហាញខ្លូននៅក្នុងព្រឹត្តិការណ៍ pre-IFA នៅថ្ងៃទី ០៣ ខែ កញ្ញាខាងមុខនេះ។
ពត៌មានដែលទទួលបានពីពាក្យចចាអារ៉ាមមួយចំនួនបានឲ្យដឹងថា Galaxy Note 4 និងត្រូវបង្ហាញខ្លួននៅថ្ងៃ ទី០៤ ខែ កញ្ញា ឆ្នាំ២០១៤។ របាយការណ៍នេះ គឺមានគោលបំណងដើម្បីទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្ររបស់ Samsung ។
ការចូលរួមព្រឹត្តិការណ៍ការបង្ហាញឧបករណ៍ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Sumsug គឺគេរំពឹងថានិងប្រារព្ធនៅពាក់កណ្តាលខែ សីហា។ តាមពត៌មានចុងក្រោយនេះ បានអោយដឹងថា Sumsung Galaxy Note 4 ប្រហែលជាមានអេក្រង់ឆ្លាតវៃ (Smart Screen) ជាមួយនិងការរចនា wraparound-style។ មិនត្រឹមតែប៉ុណ្ណោះវានិងមានការអេក្រង់បង្ហាញធំជាងមុនរហូតទៅដល់ 5.9-inche។ ហើយនិងការរំពឹងទុកមួយផ្សេងទៀតនោះគឺវាបានបំពាក់ CPU 64-bit ជាមួយនិង RAM ទំហំ 4GB ផងដែរ។
ប្រភព៖ Android Greeks