ព័ត៌មាន

Lumia 630 ស៊ីម 2 ជាស្មាតហ្វូនដំបូង​គេប្រើ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Winodws Phone 8.1

image

ស្មា​ត​ហ្វូ​ន Lumia 630 ស៊ីម​ពីរ​គឺជា​សែស្រឡាយ​ទូរ​ស័ព្ទ Lumia ដំបូង​គេ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Winodws Phone 8.1 ដែលមាន​ភាសា​ខ្មែរ​តម្លើង​រួចជាស្រេច សម្រាប់​ជ្រើសរើស​យកទៅ​វាយ​ឃ្លោងឃ្លា​ភាសាជាតិ​បានមក​ដល់​ប្រទេស​កម្ពុជា​ហើយ។ ស្មា​ត​ហ្វូ​ន​ស៊ីម​ពីរ​ម៉ូ​ដែល​ថ្មី​នេះ​មិន​ត្រឹមតែ​ផ្តល់ជូន​នូវ​បទពិសោធន៍​ល្អ មាន​អង្គ​ដំណើរការ QUAD-CORE អេក្រង់​ភ្លឺ​ថ្លា​ត្រជាក់​ភ្នែក​ប្រភេទ Clear Black ទំហំ 4.5 ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​ផ្តល់ជូន​ក្នុងតម្លៃ​ពិសេស​ទៀត​គឺ 170$ ប៉ុណ្ណោះ ហើយនឹង​មាន​លក់​នៅតាម​បណ្តា​ហាង​នានា​នៅ​ដើមខែ​មិថុនា​ខាងមុខនេះ។ Lumia 630 មាន​រូបរាង​ស្រស់ស្អាត និង​ប្រមូលផ្តុំ​ទៅដោយ​មុខងារ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ដែល​កាល​ពីមុខ​មានតែ​នៅលើ​ស្មា​ត​ហ្វូ​ន Lumia លំដាប់​ខ្ពស់​ប៉ុណ្ណោះ។ ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់ Lumia 630 គឺ​វា​អាចបែងចែក​ព័ត៌មាន​នៃ​ការហៅ​ទូរ​សព្ទ​ចេញចូល និង​ការផ្ញើ​និង​ទទួល​សារ​នៃ​ស៊ីម​កាត​ទាំងពីរ​ដាច់ដោយឡែក​ពីគ្នា។ ជាមួយ CPU Quad-Core ធ្វើ​ឲ្យ​កម្មវិធីផ្សេងៗដូចជា កម្មវិធី​វាយ​អក្សរ Word Flow, អ៊ីនធឺណិត និង​បណ្តាញ​សង្គម​នានា​ដំណើរការ​លឿន និង​រលូន​ល្អ។ ទូរ​សព្ទ​ស៊ីម​ពីរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ ក៏មាន​មុខងារពិសេសៗមួយចំនួនទៀត​ដូចជា មុខងារ​សម្រង់​ព័ត៌មានថ្មីៗ Action Center , មុខងារ Microsoft Enterprise , Microsoft Office, ឃ្លាំង​ផ្ទុក​ទិន្នន័យ One Drive ជាដើម។ ក្រៅពីនេះ​មានកម្ម​វិធី​ដែល​អាចជួយ​តាមដាន​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក SensorCore។

លោកអ្នក Gary Chan ប្រធាន​តំបន់​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Microsoft Devices បាន​លើកឡើងថា៖ ជាមួយនឹង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​កម្មវិធីទូរស័ព្ទ​ដ៏​សម្បូរបែប មុខងារពិសេសៗនៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 និង​ប្រើប្រាស់​បាន​ស៊ីម​កាត​ពីរ​ក្នុងពេល​តែមួយ​ផង​នោះ​យើង ជឿជាក់ថា ស្មា​ត​ហ្វូ​ន Lumia 630 គឺ​កំពូល​ស្មា​ត​ហ្វូ​ន​នៅក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា។ លោក Gary Chan ថែមទាំង​បានបន្ថែមទៀតថា៖ កា​រប​ន្ស៉ី​គ្នា​រវាង Lumia និង Windows Phone 8.1 បាន​លើកកម្ពស់​បទពិសោធន៍​ប្រើប្រាស់​បាន​យ៉ាង​ប្រើ​សើរ ជាមួយនឹង​កម្មវិធី Action Center ដោយ​គ្រាន់តែ​ទាញ​ចុះ​ពី​ផ្នែក​ខាងលើ​នៃ​ទូរស័ព្ទ​ចុះមក​ក្រោម ដើម្បី​មើល​សម្រង់​ព័ត៌មានថ្មីៗពី​បណ្តាញ​សង្គម និង​អាច​កំណត់​មុខងារផ្សេងៗនៅក្នុង Setting កម្មវិធី Live Tiles ដែល​បង្ហាញ​ព័ត៌មាន​ថ្មីភ្លាមៗ និង​កម្មវិធី​វាយ​អក្សរ​បាន​លឿន​ឲ្យ​ឈ្មោះថា Word Flow ផងដែរ៕         

image