ព័ត៌មាន

iPhone 6 នឹងចេញមក នាថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2014

បណ្តាញទូរស័ព្ទចល័តអាល្លឺម៉ង់ Deutsche Telekom និងជាម្ចាស់របស់បណ្តាញទូរស័ព្ទ T-Mobile នៅអាមេរិកបានណែនាំអោយភ្ញាក់ងារបំរើអតិថិជនព្យាយាមអូសទាញអតិថិជនរបស់ខ្លួនអោយចាំទិញ iPhone 6 ដែលនឹងចេញមកលក់នាថ្ងៃទី 19 ខែ កញ្ញាខាងមុខនេះជាថ្នូរនឹងការផ្តល់រង្វាន់ ឬ ប្រូម៉ូសិននេះបើតាមវ៉ិបសាយ Apfelpage.de របស់ អាល្លឺម៉ង់។

image
ប្រភពបាន បន្តទៀតថា Deutsche Telekom ថែមទាំងអនុញ្ញាតិអោយអតិថិជនរបស់ខ្លួនអាចចាប់ផ្តើម កម្ម៉ង់ទិញ iPhone 6 ចាប់ពីខែកក្កដានេះទៀតផង។ គួររំលឹកថា ខែកញ្ញា គឺជាខែដែលក្រុមហ៊ុន Apple តែងតែប្រកាសនិងចេញលក់ iPhone ម៉ូដែលថ្មីរបស់ខ្លួន ហើយ iPhone 4s/5/5s/5c សុទ្ធតែ ចេញមក នាខែនេះ ទាំងអស់៕
ប្រភព: Apfelpage.de