ព័ត៌មាន

Samsung Simband Health Tracking Platform ត្រូវបានប្រកាសបង្ហាញខ្លួន

Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដ៏ល្បីក្នុងពិភពលោកកំពុងតែពង្រីកនូវ បច្ចេកវិទ្យារបស់ខ្លួនមួយទៀតហើយសម្រាប់បំពេញតម្រូការរបស់អ្នកប្រើប្រាស់។ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនមួយនេះក៏បានធ្វើបទង្ហាញមួយអំពីSambandplatform ដែលត្រូវបានអភិវឌ្ឍន៍ទៅជាឧបករណ៍ពាក់ដៃបានដែលមានសមត្ថភាពត្រួតពិនិត្យសុខភាពរបស់មនុស្សបាន។លក្ខណះពិសេសរបស់វាគឺអាចប្រមូលពត៌មានសំខាន់ពីការពិគ្រោះជម្ងឺ និងរោគសញ្ញាពីចង្វាក់បេះដូងនិង​ការនាំចរន្តអគ្គិសនីទៅក្នុងស្បែក ហើយវាមានដំណើរការ ២៤ ម៉ោងក្នុង ១ថ្ងៃ និង​ ៧ថ្ងៃ ក្នុង១សប្តាហ៍។ចំពោះក្រុមហ៊ុននានាក៏អាចប្រើ Samsung Simband platformនិង reference design ដើម្បីបង្កើតឧបករណ៍ដែលអាចពាក់បានរបស់ពូកគេផងដែរ។

image

លើសពីនេះទៅទៀតក្រុមហ៊ុន Samsung ក៏បានបង្ហាញកម្មវិធីថ្មីមួយដែរដែលត្រូបានគេហៅថា SAMI  ដែលតំនាងអោយ Samsung Multimodel Architecture Interaction។ក្រុមហ៊ុន Samsung ក៏បានប្រកាសដៃ គូរសហការដូចជាសកលវិទ្យាល័យ University of California, San Francisco (UCSF) និង imec។ចំពោះពត៌មានលំអិតមាននៅគេហទំព័ររបស់ក្រុមហ៊ុនSamsung។

ប្រភព Samsung