ព័ត៌មាន

HTC One (E8)ត្រូវបាន​បង្ហាញ​ជាមួយនិង​រូបរាង​ប្លា​ស្ទិ​ក​ដ៏​ស្រ​ស់ស្អាត

image

នាពេលថ្មីៗនេះ​ក្រុមហ៊ុន​HTCបានដាក់​បង្ហាញ​ជាថ្មី​ម៉ួ​ដែល HTC One(E8)។ការដាក់​បង្ហាញ​ថ្មី​នេះ​បាន​បង្កើត​ភាព​ចាប់អារម្មណ៍​យ៉ាងច្រើន​ពី​ទស្ស​នះ​ជន​ផងដែរ។ជាមួយនិង​ការ​រចនា​ថ្មី​និង​ទាន់សម័យ​ម៉ូ​ដែល​One(E8)ត្រូវបាន​បំពាក់​មក​ជាមួយនិង​រូបរាង​ដ៏​ស្អាត​ដែល​ធ្វើឡើង​ពី​ប្លា​ស្ទិ​ក​ជំនួស​អោយ​សារធាតុ​អាលុយមីញ៉ូម។តែ​ចំពោះ​ទម្រ​រូបរាង​គឺ​នូវ​ដូច​មុន​ដដែល ប៉ុន្តែ​វា​មាន​កម្រាស់​ជាង​មុន​ប្រហែល(9.9mm vs 9.4mm)និង​ទម្ងន់​ស្រាល​ជាង​មុន​ប្រហែល(145g vs 160g)។បន្ថែម​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​ត្រូវបាន​ដំណើរការ​ដោយ Snapdragon 801 chipset គ្រាន់តែ​យើង​មិនទាន់​ដឹងថា​តើ​វា​បំពាក់​chipset ដូច​ទៅ​និង​ម៉ូ​ដែល​One(M8)ដែលមាន​ខួរក្បាល​ទំហំ2.3GHzរឺ​ម៉ុ​ដែល One Vogue Edition ដែលមាន​ខួរក្បាល​ទំហំ 2.5GHz រឺ​អត់​នោះទេ។ហើយ​ម៉ូ​ដែល​One (E8)នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​ទំហំ​2GBនិង​ម៉េ​មូ​រី​ទំហំ​16GBដែល​អាច​បន្ថែម​microSD Card រហូតដល់​ទំហំ​128GB។ក្រៅពីនេះ​ម៉ូ​ដែល​នេះ​បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ទំហំ​13MP ជាមួយនិង​BSI sensor និង BSI sensor, f/2.2 aperture និង  single-LED flash។ហើយ​កាមេរ៉ា​មុខ​វិញ​អាច​ចាប់យក​រូបភាព​ក្នុង​ទំហំ​5MPជាមួយនិង​BSI sensor។កាមេរ៉ា​ទាំងមុខ​និង​ក្រោយ​អាច​ថត​វីដេអូ​ក្នុង​ក​ម្រឹត​1080p ដូច​ទៅ​និង​ម៉ូ​ដែល One mini 2 និង Desire 816តែ​វា​ខុសគ្នា​ទៅ​និង​ម៉ូ​ដែល One (M8)ដែលមាន​ទំហំ​កាមេរ៉ា 4MP Duo camera។ហើយ​ភាពខុសគ្នា​មួយទៀត​រវាង M8 និង E8គឺថា​ម៉ូ​ដែល​ថ្មី​នេះ​មានការ​ភ្ជាប់ dual-SIM connectivity។ ម៉ូ​ដែលE8នេះ​អាចដាក់​ស៊ីម​ពីរ​ប្រភេទ nanoSIMsដែល​ស៊ី​ទាំងពីរ​នេះ​ភ្ជាប់​ជាមួយនិង​ប្រព័ន្ធ quad-band GSM connectivity។ហើយ​ស៊ីម​ទី​ពីរ​ប្រើ​ប្រព័ន្ធ quad-band 3G with HSPA+ (up to 42Mbps downlink) and 4G LTE។ម៉ូ​ដែល​នេះ​និង​ត្រូវបាន​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​ក្នុង​ខែ​នេះដែរ។