ព័ត៌មាន

DreamTab 8 Android Kids Tablet ដាក់លក់​ត្រឹម​តម្លៃ​តែ269ដុល្លា​ប៉ុណ្ណោះ

image

ប្រសិនបើ​កំពុងតែ​ពេញនិយម​ប្រើប្រាស់​ផលិតផល Android kids tablet នាពេលឥឡូវ​សូម​ក្រលេក​មក​មើល​ផលិតផល​ថ្មី​ដ៏​ស្រស់ស្អាត ​ម៉ូ​ដែល Fuhu nabi DreamTab 8ដែល​ទើបតែ​ដាក់​ក្នុង​សប្តាហ៍​នេះ​និង​មានតម្លៃ​សមរម្យ​ត្រឹមតែ269ដុល្លា​ត​តែប៉ុណ្ណោះ។ម៉ូ​ដែល DreamTab 8 Android kids tabletនេះ​គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ Nvidia Tegra 4 quad-core,អង្គ​ចងចាំ​ទំហំ 2 GB និង​ភ្ជាប់​មកជា​មួយ​ម៉េ​មូ​រី​ទំហំ 16 GBសម្រាប់​រក្សាទុក media និង​កម្មវិធីផ្សេងៗ ហើយក៏​មាន microSD card slotសម្រាប់​អោយ​អ្នក​បន្ថែម​ម៉េ​មូ​រី​ខាងក្រៅ​បាន​ទៀតផង។មាន​លក្ខ​ណះ​ពិសេស​ជាច្រើន​ទៀត​ដែល​ភ្ជាប់​មក​ជាមួយនិង​ម៉ូ​ដែល DreamTab 8រួមមាន​ការភ្ជាប់​តាមរយះ NFC, 802.11n WiFi, Bluetooth 4.0 ក៏​ដួច​ជា​កាមេរ៉ា​មុខ​ទំហំ2ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ការ​ខ​ល​វីដេអូ(video calling)ហើយ​និង​កាមេរ៉ា​ខាងក្រោយ​ទំហំ5ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វីដេអូ។DreamTab 8ត្រូវបាន​គេ​រចនា​ឡើង​យ៉ាង​ពិសេស​ដើម្បីអោយ​ក្លាយទៅជា Android kids tabletផលិតផល​និង​បាន​សហការ​ជាមួយនិង​ដៃគូរ​DreamWorks Animationដែលជា​អ្នកបង្កើត​តួរ​អក្សរ, ចលនា(animations)និង​media contentផ្សេងៗទៀត​ដែលជា​ផ្នែក​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ស្ថិតនៅលើ tablets Android ដែល​ត្រូវ បាន​គេ​ហៅថា Blue Morpho។ហើយ​ម៉ូ​ដែល DreamTab 8It ដំបូង​ត្រូវ​បានដាក់​បង្ហាញ​ក្នុង​ខែមករា​ក្នុងឆ្នាំនេះ​អំឡុង​ព្រឹត្តិការណ៍ CES 2014 Consumer Electronics Show ក្នុង​រដ្ឋ​Las Vegas ជាមួយគ្នា​និង​ម៉ូ​ដែល​ទំហំ 12អ៊ីង។សម្រាប់​ពត៌មាន​បន្ថែម​ពី DreamTab 8 Android kids tablet និង​មាន​នៅលើ​គេហទំព័រ​របស់  Fuhu nabi ។

imageimage

ប្រភព:  Liliputing