ព័ត៌មាន

លេចលឺ​ពាក្យ​ច​ចា​អា​រ៉ា​ម​ពី​ការមកដល់ Samsung Galaxy Note 4 និង Gear 3ក្នុង​ខែកញ្ញា

image

យោងទៅតាម​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា​Samsung Galaxy Note 4និង​ត្រូវដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​IFA 2014ក្នុង​ខែកញ្ញា​នេះ ហើយ​ក្រុមហ៊ុន​Samsungនិង​ដាក់​បង្ហាញ​Samsung Gear 3ក្នុងពេល​ជាមួយគ្នា​ដែរ។Samsung Gear 2 និង Galaxy Note 4និង​ត្រូវបាន​ដាក់លក់​ជា​កញ្ចប់ ហើយ​មាន​អ្នកប្រើប្រាស់​សន្ម​ត់​ដែរ​ថា​ផលិតផល​ទាំងនោះ​និង​ត្រូវ​ដាក់លក់​ដោយឡែក​ពីគ្នា​ផងដែរ។

តាម​ពាក្យ​ចចាមអារ៉ាម​បានអោយដឹងថា Galaxy Note 4និង​បំពាក់​មក​ជាមួយនិង​ទំហំ​អេក្រង់ 4.7អ៊ីង​ក​ម្រឹត QHDនិង​resolution 2560 x 1440 ភិ​ច​ស៊ែ​ក។ជាពិសេស​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​និង​ភ្ជាប់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ Samsung Exynos processorរឺ​Qualcomm  Snapdragon 805 processor។ក្រុមហ៊ុន​Samsungក៏ត្រូវ​បាន​គេ​និយាយ​ផងដែរ​ថា ខ្លួន​និង​ធ្វើការ​ណែនាំ​ពី​លក្ខ​ណះ​ថ្មី​ដែលមាន​នៅក្នុង​ជំនាន់​ថ្មី​នៃ​Galaxy Note ហើយ​លក្ខ​ណះ​ទាំងនោះ​រួមមាន Smart Fingerprint, Swipe to launch Motion Launcher, និង Multi Network Booster។ប៉ុន្តែ​មិនមាន​សេចក្តីលម្អិត​ពី​តួនាទី​និង​ដំណើរការ​លក្ខ​ណះ​ពិសេស​ទាំង​នោះទេ បើទោះបីជា Motion Launcher ត្រូវបាន​គេ​និយាយថា​វា​ស្រដៀង​ទៅ​និង Motion Launch feature ដែលមាន​នៅលើ​ម៉ូ​ដែល HTC One M8ក៏ដោយ។ ហើយ​ក៏មាន​ពាក្យ​ច​ចា​អា​រ៉ា​ម​ផងដែរ​ថា​ក្រុមហ៊ុន​Samsungនិង​ប្រព្រឹត្តិ​ធ្វើ​ស​ន្និសិទ​កាសែតIFA 2014នៅ​ថ្ងៃទី03ខែកញ្ញា​នេះប៉ុន្តែ​វា​មិនទាន់បាន​បញ្ជាក់​ពី​ក្រុមហ៊ុន​នោះទេ។យើង​ក៏​រំពឹង​ដែរ​ថា​ផលិតផល​ទាំងនេះ​និង​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​នោះ។

ប្រភព:  Korea Herald