ព័ត៌មាន

Samsung Galaxy Tab 4 NOOK Tablet

image

ថ្មីៗនេះ​ក្រុមហ៊ុន​Samsung និង Barnes & Nobleបាន​សហការគ្នា​ដាក់​បង្ហាញ​ផលិតផល tabletថ្មី​មួយ​ដែលមាន​brandឈ្មោះ NOOK ហើយ​ម៉ូ​ដែល​មួយ​នេះ​គឺ​ត្រូវបាន​បង្កើត​ដោយ​ក្រុមហ៊ុន Samsungដែលមាន​ឈ្មោះថា​Samsung Galaxy Tab 4 NOOK។ធេ​ប្ល៊ែ​ត(tablet)នេះ​គឺ​ស្រដៀង​ទៅ​និង​ម៉ូ​ដែល  Galaxy Tab 4 ដែរ។ហើយ​វា​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 7អ៊ីង​ដែលមាន​ក​ម្រឹត​ភាពច្បាស់1280 x 800ភិ​ច​ស៊ែ​ល​និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការAndroid 4.4 KitKat។ជាពិសេស​ទៅទៀត​នោះ tabletអាចអោយ​អ្នកប្រើប្រាស់​ដំណើរការ​ទៅកាន់​បណ្ណាល័យ Barnes & Nobles libraryដែលមាន​សៀវភៅ​ជាង3លាន ទស្សនា​វ​ត្តី​និង​ឯកសារ​ជាច្រើន​ទៀត ហើយ​វា​និង​ត្រូវបាន​ដាក់លក់​នៅ​ហាង Barnes & Nobleក្នុង​សហរដ្ឋអាមេរិក។ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​លម្អិត​ណាមួយ​ទាក់ទង​និង​តម្លៃ​លក់រាយ​នៃ Samsung Galaxy Tab 4 Nookនោះទេ។

ប្រភព:  Business Wire