ព័ត៌មាន

ពាក្យ​ចចាមអារ៉ាម​ពី​Samsung Galaxy F

image

កាលពីពេលថ្មីៗនេះ​មាន​ពាក្យ​ច​ចា​អា​រ៉ា​ម​និ​យ​យាតៗគ្នា​ថា​ក្រុម​ហ៊ុ​Samsungគឺ​កំពុងតែធ្វើការ​ជាមួយនិង​ផលិតផល​ជំនាន់​ថ្មី​របស់​ពួកគេ​ម៉ូ​ដែល Samsung Galaxy S5 Primeដែល​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​ហៅថា Samsung Galaxy F។ស្មា​ត​ហ្វូ​ន​ដែល​ត្រូវបាន​គេ​អះអាង​ដោយ​មិនមាន​ភស្តុតាង​ម៉ូ​ដែល​Galaxy Fនេះ ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​វា​ត្រូវបាន​បំពាក់​មក​ជាមួយនិង​ក​ម្រ​ប​លោ​ហះ​ធាតុ​ក៏ដូចជា​អេក្រង់​ប្រភេទ QHD display ជាមួយនិងresolution2560 x 1440 ភិ​ច​ស៊ែ​ល។ កាលពី​ម្សិលមិញ​ស្មា​ត​ហ្វូ​ន​គឺ​ត្រូវបាន​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ដោយ​FCCដែល​មានន័យថា​វា​និង​ត្រូវបាន​ចរាចរណ៍​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងពេលឆាប់ៗនេះ។image

បន្ថែម​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ទំហំ5.1-អ៊ីង​ជាមួយនិង​resolution  2560 x 1440ភិ​ច​ស៊ែ​ល,ខួរក្បាល​ប្រភេទ​quad-core Snapdragon 805 SoC នៅលើ boardជាមួយនិង​Adreno 420 GPU និង​អង្គ​ចងចាំ​ទំហំ 3GB។ក្រៅពីនេះ​ក៏មាន​ម៉េ​មូ​រី​ជាប់​ម៉ាស៊ីន​ទំហំ​16GBនិង​microSD card slotសម្រាប់​បន្ថែម​ម៉េ​មូ​រី​ខាងក្រៅ,កាមេរ៉ា​ក្រោយ​ទំហំ​16MP សម្រាប់​ថតរូប​ភាព​និង​វីដេអូ​និង​កាមេរ៉ា​មុខ​ទំហំ​2MP ,ថាមពល​ថ្ម2,800 mAhជាមួយនិង​Ultra power saving mode និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4.2 KitKat។

ប្រភព: PhoneArena