ជំនាន់ថ្មីនៃម៉ូដែលGalaxy Core ទើបតែត្រូវបានគេដាក់បង្ហាញនៅក្នុងសន្និសិទការសែតមួយនៅក្នុងប្រទេសតៃវ៉ាន់។ហើយថ្មីៗនេះក៏មានទូរស័ព្ទស្មាតហ្វូនមួយចំនួនដែលជាប្រភេទSamsung WVGA screen និងគាំទ្រLTE networksត្រូវបានគេដាក់បង្ហាញទៀត។Galaxy Core Lite (លេខកូដ SM-G3586V) គឺត្រូវបានបំពាក់មកជាមួយនិងអេក្រង់ទំហំ 4.7អ៊ីងនិងresolution 480 x 800 ភិចស៊ែល។ម៉ូដែល Galaxy Core Liteនេះផងដែរក៏ត្រូវបានភ្ជាប់មកជាមួយនិងខួរក្បាលប្រភេទ quad-core Snapdragon processor 400 ដែលមានល្បឿន1.2 GHz,អង្គចងចាំទំហំ 1GB ,ម៉េមូរីជាប់ម៉ាស៊ីនទំហំ 8GBដែលអាចបន្ថែម microSD cardនិងមានថាមពលថ្ម 2,000 mAh ។ Core Galaxy Lite និមិនដាក់ជំនាន់ចុងក្រោយនៃប្រព័ន្ធប្រតិបត្តិការAndroid 4.4 KitKatជំនួសJelly Beanនោះទេ។Core Galaxy Lite និងដាក់លក់ជាផ្លូវការក្នុងប្រទេសតៃវ៉ាន់ក្នុងខែនេះនៅតម្លៃប្រហែលជា266 USD៕
ប្រភព: zing