ផលិតផលApple iWatchគឺត្រូវបានគេរំពឹងថានិងដាក់លក់មុនចុងឆ្នាំនេះ។ហើយប្រសិនបើក្រុមហ៊ុនApple ក៏រំពឹងទុកដែរថាខ្លួននិងទទួលបានប្រជាប្រិយភាពខ្លាំងពីផលិតផលនេះ។រឿងមួយដែលនិងកំណត់ថាតើ Apple iWatch គឺមានប្រជាប្រិយភាពនោះគឺតម្លៃថា តើវានិងមានតម្លៃលក់រាយថ្លៃប៉ុន្មាន។យោងទៅតាមរបាយការណ៍ថ្មីមួយបានអោយដឹងថាក្រុមហ៊ុនAppleរំពឹងថាតម្លៃលក់រាយរបស់ផលិផល iWatchនិងមានតម្លៃប្រហែលជា$300។តែមានពាក្យចចាមអារ៉ាមបានអោយដឹងដែរថាវានិងដាក់លក់ក្នុងទីផ្សារក្នុងតម្លៃត្រឹមតែ$299ប៉ុណ្ណោះ។
រឿងមួយផ្សេងទៀត ដែលក្រុមហ៊ុនApple និងត្រូវតែផ្តោតសំខាន់ដើម្បីធ្វើអោយiWatchមានប្រជាប្រិយភាពនោះគឺការឌីស្សាញ។ប្រសិនបើក្រុមហ៊ុន Appleចង់អោយអតិថិជននិងមនុស្សរាល់គ្នាមានចំណាប់អារម្មណ៍ចង់ពាក់ផលិតផល iWatchនេះ ខ្លួនត្រូវតែធ្វើអោយផលិតផលនេះទាន់សម័យនិងទាក់ទាញបំផុត ជាពិសេសជាមួយនិងអតិថិជនក្មេង។
ឧបករណ៍ពាក់ដៃiWatchនេះគឺត្រូវបានគេនិយាយថាវាមានលក្ខណះជារង្វង់(circular design) និងភ្ជាប់មកជាមួយនិងអេក្រង់កោងប្រភេទOLED display។ហើយក្រុមហ៊ុនក៏បានរំពឹងផងដែរថានិងដាក់លក់Apple iWatchដែលមួយសម្រាប់បុរសនិងមួយទៀតសម្រាប់ស្ត្រី។iWatchសម្រាប់បុរសគឺត្រូវបានគេនិយាយថាវាត្រូវបានបំពាក់មកជាមួយនិងអេក្រង់ទំហំ1.7 អ៊ីង ហើយម៉ូដែលសម្រាប់នារីមានអេក្រង់ទំហំ1.3អ៊ីង។មានពាក្យចចាមអារ៉ាមនិយាយតៗគ្នាកាលពីប៉ុន្មានថ្ងៃមុនបានអោយដឹងថាiWatch និងដាក់ងបង្ហាញក្នុងខែតុលាខាងមុខនេះ។
ប្រភព: Apple Insider