ព័ត៌មាន

NTT DoCoMo Portable SIM Cardត្រូវបាន​ប្រកាស

image

ក្រុមហ៊ុន​NTT DoCoMo បានប្រកាស់​portable SIM cardថ្មី​មួយ​ដែល​វា​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដើម្បី​បំបែក SIM cardចេញពី​ស្មា​ត​ហ្វូ​ន​របស់​អ្នក។ហើយ​ក្រុមហ៊ុន​និង​បង្ហាញ​គំ​រូពី​ឧបករណ៍​នេះ​នៅក្នុង​ព្រឹត្តិការណ៍​Mobile Asia Expo 2014ក្នុង​សប្តាហ៍​នេះ។ឧបករណ៍​នេះ​និង​មាន​ទំហំ​ប្រហែល​ទៅ​និង​ទំហំ​ក្រេ​ឌី​ត​កាត ហើយ​វា​ភ្ជាប់​មក​ជាមួយនិង​ស៊ីម​កាត, Bluetoothនិង NFC។ហើយ​នៅពេលដែល​ឧបករណ៍​នេះ​ត្រូវ​បានអោយ​រលកសញ្ញា​ទៅកាន់​ស្មា​ត​ហ្វូ​ន វា​និង​ផ្ទេរ​ពត៌មានផ្សេងៗដែល​អ្នកប្រើប្រាស់​មាន​ទៅកាន់​ទូរស័ព្ទ​នោះភ្លាម។ប្រសិនបើ​អ្នក​ឆ្ងល់​ថា​ហេតុអ្វី​បានជា​អ្នក​ចង់​បំបែក​ស៊ីម​កាត​ចេញពី​ស្មា​ត​ហ្វូ​ន​របស់​អ្នក? ព្រោះថា​វា​អាចអោយ​អ្នក​ប្រើ​ស៊ីម​កាត​មួយ​សម្រាប់​ឧបករណ៍​ច្រើន។ឧ​ទា​រហ​រណ៍ អ្នក​អាច​ប្រើ​ស៊ីម​កាត​ដដែល​ជាមួយ​ស្មា​ត​ហ្វូ​ន​ផង​និង​ថេ​ប្លេ​ត​ផង។ការប្រើ​ស៊ីម​កាត​មួយ​ជាមួយនិង​ឧបករណ៍​ច្រើន​វា​មាន​ផលប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដូចជា យើង​អាច​ផ្លាស់ប្តូរ​ឧបការ​ណ៍​ដោយ​មិនចាំបាច់​ប្តូរ​ស៊ីម​កាត​ស៊ីម​កាត​រវាង​ឧបករណ៍​ខុសគ្នា។ផងដែរ Portable SIM cardអាច​រក្សា​ទិន្ន័យ​របស​អ្នកប្រើប្រាស់​មួយចំនួន​ដូចជា​login information ចំពោះ accountsមួយចំនួន​នៅលើ web រឺក៏​ពត៌មាន​email login។ហើយ​អ្នក​មិនចាំបាច់​ព្រួយ​បារ​ម្មណ៍​ពី​ទ​ន្ន័​របស់​អ្នក​ត្រូវបាន​បន្សល់ទុក​លើ​ទួ​រ​ស័ព្ទ​រឺ​ថេ​ប្លេ​តរបស់អ្នក​ដែលអ្នកឈប់ប្រើ​ប្រើ​​នោះទេ។ នៅពេលដែល​Portable SIM ប្រើ​ជាមួយនិង​ឧបករណ៍​ថ្មី ទ​ន្ន័​យ​នៅលើ​ឧបករណ៍​មុន​ដែល​អ្នក​បាន​ប្រើប្រាស់នោះ​វា​និង​ត្រូវបាន​លុបចោល​ដោយ​ស្វ័យប្រវត្តិ។

image

ផលិតផល​នេះ​គឺ​នៅក្នុង​លក្ខ​ណះ​ជា​គម្រូ​នៅឡើយ​ទេ​នៅពេលនេះ។ ក្រុមហ៊ុន​គ្រោង​និង​អភិវឌ្ឍន៍​វា​បន្ថែមទៀត​នៅ​ថ្ងៃ​អ​នា​គត់​ហើយ​ក្រុមហ៊ុន​ក៏​កំពុងតែ​សម្លឹង​ទៅកាន់​ផលិតផល​wearable deviceផងដែរ។វា​ពិត​ជាមាន​សា​រះ​ប្រយោជន៍​ដែល​អ្នក​អាច​គ្រប់គ្រង​ឧបករណ៍​ច្រើនជាង​មួយ​ក្នុង​ពេ​តែមួយ។ឧទាហរណ៍ smartphoneនិង​tablet របស់​អ្នក​អាច​ប្រើ​SIMតែមួយ​ដែល​អាចអោយ​អ្នក​សន្សំសំចៃ​គម្រោង។

ប្រភព:  Tech In Asia