កាលពីពេលថ្មីៗនេះ OnePlus One teamបានប្រកាស់ថា ការដាក់បង្ហាញផលិតផលស្មាតហ្វូនម៉ូដែលOnePlus One និងត្រូវបានពន្យារពេល។មួលហេតុពីការពន្យារពេលនេះគឺដោយសារតែបញ្ហាបច្ចេកទេសមួយចំនួន។
ក្រុមការងារនៅឯ OnePlus បូកជាមួយនិងមនុស្សជាច្រើនទៀតពី CyanogenMod គឺកំពុងតែធ្វើការកែប្រែកម្មវិធីsoftwareដែលមាននៅលើOnePlus One មុនពេលដែលស្មាតហ្វូនមួយនេះត្រូវបានដាក់បង្ហាញ។ហើយមូលហេតុនេះគឺត្រូវបានគេប្រកាស់តាមអ៊ីម៊ែលដែលត្រូវបានគេបញ្ជូនទៅកាន់អតិថិជនដែលកំពុងរង់ចាំទិញស្មាតហ្វូនមួយនេះ។
CyanogeModបានដាក់បង្ហោះពត៌មាននៅលើគេហទំព័រ Reddit នូវការពន្យល់ពីអ្វីដែលពួកគេកំពុងតែធ្វើការដោះស្រាយបញ្ហាដែលបានកើតឡើងនិងពីមូលហេតុខ្លួនបានពន្យារពេលនៃការដាក់បង្ហាញ។
ប្រភព: Reddit, MobileSyrup