ព័ត៌មាន

Oppo R3ត្រូវបានដាក់បង្ហាញក្នុងប្រទេសចិន

image

ថ្មីៗនេះ​ក្រុមហ៊ុន​Oppoបាន​បន្ថែម​ឧបករណ៍​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Androidទៅក្នុង​ផ​លិ​ផល​របស់ខ្លួន​ឈ្មោះOppo R3ដែល​និង​ដាក់​បង្ហាញ​នៅក្នុង​ប្រទេស​ចិនខាងមុខនេះ។ Oppo R3ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5អ៊ីង​ប្រភេទ HD display ដែលមាន​resolution ក​ម្រឹត1280 x 720 ភិ​ច​ស៊ែ​ល​និង​មាន​CPUប្រភេទ​quad core 1.6GHz Snapdragon 400 ពី​ក្រុមហ៊ុន​Qualcomm។បន្ថែម​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​ក៏មាន​លក្ខ​ណះ​ពិសេស​ផ្សេងទៀត​ដូចជា RAM ទំហំ​1GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​8GBហើយក៏​មាន microSD card slotសម្រាប់​បន្ថែម​ម៉េ​មូ​រី​ខាងក្រៅ​ដែល​អាចដាក់​ដល់​ទំហំ 128GB ។ក្រៅពីនេះ​ម៉ូ​ដែR3បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​មុខ​ទំហំ5មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​កាមេរ៉ា​ក្រោយ​ទំហំ8មេហ្កាភិចស៊ែល។ហើយ​ម៉ូ​ដែល​នេះដែរ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3 Jelly Beanនិង Color OS user interface។ជាពិសេស​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​គឺ​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដោយមាន​រូបរាង​ស្អាត​និង​មាន​រាង​សមល្មម​ដោយមាន​កម្រាស់​ត្រឹមតែ​t 6.ម​ម​និង​មានតម្លៃ​ត្រឹមតែ​រាយ2,300យ៉េន​ក្នុងប្រទេស​ចិន​ប្រហែលជា$369ប៉ុណ្ណោះ៕

ប្រភព:  Oppo , Android Community