ព័ត៌មាន

Samsung Galaxy F និង Galaxy S5

image 

 ប៉ុន្មានថ្ងៃមុនមាន​រូបភាព​មួយចំនួន​ត្រូវបាន​បង្ហាញ​ពី​Samsung Galaxy Fដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា Samsung Galaxy S5 Prime។ហើយ​ឥឡូវនេះ​មាន​រូបភាព​ថ្មី​មួយចំនួនទៀត​ត្រូវបាន​បង្ហាញ​ហើយ​រូបភាព​ទាំងនេះ​គឺ​ត្រូវបាន​គេ​ថត​ដោយ​ផ្ទឹម​ជាមួយនិង​និង Samsung Galaxy S5.។Galaxy Fគឺជា premium version នៃS5 ជាមួយនិង​លក្ខ​ណះ​ពិសេស​ខ្ពស់ជាង​និង​មាន​គម្រប​លោហធាតុ។

អ្វីដែល​យើង​បានដឹង​កន្លងមក​គឺថា  Samsung Galaxy F  ទទួល​បានការ updated display ទៅលើ S5 ហើយ​វា​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​វា​និង​មាន​អេក្រង់​ទំហំ5.1 អ៊ីង​ប្រភេទ QHD displayជាមួយនិង​resolutionក​ម្រឹត 2560 x 1440ភិ​ច​ស៊ែ​ល។

ស្មា​ត​ហ្វូ​ន​មួយ​នេះ​ក៏​និង​ភ្ជាប់​មក​ជាមួយនិង​CPUមាន​ល្បឿន​លឿន​ជាង​ម៉ូ​ដែល​មុន​ដែលជា​ប្រភេទ​quad core Qualcomm Snapdragon 805 processorប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ល្បឿន​នោះទេ។ទោះបីជា​យ៉ាងណាក៏ដោយ​ក៏ត្រូវ​បាន​គេ​រំពឹងទុក​ថា​វា​និង​មាន​ល្បឿន2.5GHz។

image

ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Samsung Galaxy Fនេះ​និង​បំពាក់​មក​ជាមួយនិង RAM  ទំហំ 3GBក្រាហ្វិក​ប្រភេទ Adreno 420 GPUនិង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 32GB បន្ថែម​ជាមួយនិង​microSD card slot។បន្ថែម​ទៅទៀត​នោះ Galaxy Fមាន​កាមេរ៉ា​គឺ​ស្រដៀង​ទៅ​និង​ម៉ូ​ដែល S5ដែរ ដែលមាន​កាមេរ៉ា​មុខ​ទំហំ2.1មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​កាមេរ៉ា​ក្រោយ​ទំហំ16មេ​ហ្កា​ភិ​ច​ស៊ែ​ល។ឧបករណ៍​គឺ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ដំណើរការ​ជាមួយនិង​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 Kit Katប៉ុន្តែ​មិនទាន់​មានព​ត៌​ពិតប្រាកដ​ទាក់ទង​និង​កាលបរិច្ឆេទ​នៃ​ការដាក់​លក់៕

ប្រភព:Source  Phone Arena