ព័ត៌មាន

ZTE Grand S Proបានដាក់លក់សម្រាប់ US Cellular

 

 image

ថ្មីៗនេះ​ក្រុមហ៊ុន​ZTEបានប្រកាស់​ពី​ការដាក់​ប​ង្ហ​ាញ​ទួ​រ​ស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ម៉ូ​ដែល​ZTE Grand S Pro។ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ត្រូវបាន​ដាក់លក់​ក្នុង​ក្រុមហ៊ុន​US Cellular។

 ZTE Grand S Pro និង​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5 អ៊ីង​high definition display ដែលមាន​resolutionក្នុង​ក​ម្រឹត1280 x 720ភិ​ច​ស៊ែ​ល​និង​មាន​CPUប្រភេទ​quad core Qualcomm Snapdragon 800 processor clockedល្បឿន 2.3GHz។

បន្ថែម​ទៅទៀត​នោះ ZTE Grand S Proបាន​ភ្ជាប់​មក​ជាមួយនិង RAM ទំហំ​2GB  ម៉េ​មួ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 8GB ជាមួយនិង​microSD card slotសម្រាប់​ដាក់​បន្ថែម​ម៉េ​មួ​រី​ខាងក្រៅ​ដែលមាន​ទំហំ​រហូតដល់​ទំហំ 32GB។

ចំណែកឯ​កាមេរ៉ា​វិញ​ម៉ូ​ដែល ZTE Grand S Pro បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​អាច​ថត​វីដេអូ​ក្នុង​ក​ម្រឹត​Full HD video in 1080p និង​កាមេរ៉ា​មុខ​ទំហំ 2មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​វីដេអូ​ខ​ល។

ផងដែរ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​មាន​ថាមពល​ថ្មី 2300 mAh batteryដែល​អាច​ប្រើ​សម្រាប់​និយាយបាន​រហូតដល់ 10 ម៉ោង និង​មាន dual band WiFi។ហើយស្មាតហ្វូនម៉ូដែលZTE Grand S Proនេះនិង​លក់​ក្នុងតម្លៃ​រាយ $249.99 ក្នុង​US Cellular។

ប្រភព: Android Community