ព័ត៌មាន

Hisense Sero 8 Android Tablet មានតម្លៃត្រឹមតែ $150ប៉ុណ្ណោះ

 image

ទាំង​តម្លៃ ទាំង​ការ​រចនា​នូវ​រូបរាង​ដ៏​ស្រស់ស្អាត និង​ត្រូវបំពាក់​មក​ជាមួយនិង​បច្ចេកវិទ្យា​ទំនើប​ ថេ​ប្ល៊​ត​ម៉ូ​ដែល Hisense Sero 8ថែមទាំង​មានតម្លៃ​សមរម្យ​ថែមទៀត​ផងដែរ។ហើយ​ឥឡូវនេះ​ម៉ូ​ដែល​នេះ​ត្រូវបាន​ដាក់លក់​ក្នុង​សហរដ្ឋអាមេរិក​ហើយ​ក្នុងតម្លៃ​ត្រឹមតែ$150ប៉ុណ្ណោះ។

ជាមួយនិង​កា​រចនា​នៃ​ថេ​ប្ល៊េ​ត​ម៉ូ​ដែល​Hisense Sero 8នេះ ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 8 អ៊ីង​ប្រភេទ​IPS displayដែល​ផ្តល់នូវ resolution ក្នុង​ក​ម្រឹត 1280 x 800 ភិ​ច​ស៊ែ​ល​និង​ទំហំ​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន 16 GB ។ក្រៅពីនេះ​ក៏មាន​ខួរក្បាល​ប្រភេទ Rockchip RK3188T quad-core ARM Cortex-A9 processor ទំហំ1.6 GHz  អង្គ​ចងចាំ​RAMទំហំ 1 GB  កា​មេ​រ៉​មុខ​ទំហំ0.3មេ​ហ្កា​ភិ​ច​ស៊ែ​ល សម្រាប់​វីដេអូ​ខ​ល និង​កាមេរ៉ា​ក្រោយ​ទំហំ3 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វីដេអូ។

បន្ថែម​ទៅទៀត​នោះ​ថេ​ប្ល៊េ​ត​ម៉ូ​ដែល Hisense Sero 8 Android នេះ​ភ្ជាប់​មក​ជាមួយនិង802.11n WiFi, Bluetooth connectivity  រ្ធ​ន​microSD card slot និង​ថាមពល​ថ្ម 4000mAh battery។ ចំណែកឯ​ទំហំ​វិញ​ម៉ូ​ដែល​Hisense Sero 8 Android មាន​ទំហំ 8.2 x 7.6 x 0.4″ ៕

ប្រភព៖  Liliputing